(VOVworld)-នៅខាងក្រៅសន្និសីទ APEC 23 ដែលបានប្រារព្វឡើងនៅទីក្រុង
ម៉ានីលប្រទេសហ្វីលីពីននាថ្ងៃទី១៩វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេស មួយចំនួនដែល
ចូលរួមក្នុងសន្និសីទនេះ។
នៅជំនួបជាមួយនាយករដ្ឋមន្ត្រីការណាដា Justin Trudeau ប្រធានរដ្ឋ លោក
Truong Tan Sang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្ត ទុកដាក់ទំនាក់
ទំនងជាមួយកាណាដា និងស្នើភាគីទាំងពីរមានវិធានការ ជម្រុញកិច្ចសហប្រតិ
បត្តិការទ្វេភាគី។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជាមួួថ្នាក់ដឹកនាំ APEC
ក្នុងជំនួបសន្ទនាមួយ |
ទទួលជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសឯករាជ ប៉ាពួញូហ្គីណេ Peter O’Neill
លោក Truong Tan Sang បានចាត់ទុកថាដើម្បីជម្រុញទំនាក់ទំនង ទ្វេភាគី ភាគី
ទាំងពីរគប្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្លឿនពាណិជ្ជកម្ម យ៉ាងឆាប់ៗ។
ក្នុងការផ្លាស់ប្តូរមតិជាមួយព្រះមហាក្សក្រប៊្រុយណេ Haji Hasanal Bolkiah
លោក Truong Tan Sang បានឯកភាពថា ប្រទេសទាំងពីរត្រូវរួម សហការជម្រុញ
កិច្ចសហប្រតិបត្តិការលើវិស័យជាសក្តានុភាពដូចជាប្រេង ឧស្ម័នជាដើម។
ក្នុងថ្ងៃដដែល ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីជីលី M. Bachelet បានឯកភាពគ្នារក្សានិងបង្កើននូវប្រសិទ្ធិភាពនៃបណ្តាយន្តការ សហប្រតិបត្តិការ
ទ្វេភាគី និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
|
ប្រធានរដ្ឋTruong Tan Sang ក្នុងកិច្ចប្រជុំជាមួយសម្ព័ន្អភាពប៉ាស៊ីហ្វិក |
ក្នុងជំនួបនាថ្ងៃទី១៩វិច្ឆិកា ប្រធានរដ្ឋ Truong Tan Sang និងអនុប្រធា នាធិបតី
ឥណ្ឌូនេស៊ី Jusuf Kalla បានព្រមព្រៀងគ្នា ជម្រុញថែមទៀតទំនាក់ ទំនងដៃគូយុទ្
ធសាស្ត្រ។
ក្នុងឱកាសចូលរួមសន្និសីទ APEC 23 នេះ ក៏ក្នុងថ្ងៃទី១៩វិច្ឆិកា ប្រធាន រដ្ឋ
Truong Tan Sang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបាន
ទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រីស្ថាន ទូតវៀតណាម
ប្រចាំនៅហ្វីលីពីន។ នាយប់ថ្ងៃតែមួយនេះ គណៈប្រតិភូបាន ចាកចេញពីទីក្រុង
ម៉ានីល បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ចូលរួមសន្និសីទថ្នាក់
ដឹកនាំវេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក៕