សន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៣បានពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន

សន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៣បានពិភាគ្សាលើបញ្ហាសំខាន់ជាច្រើន - ảnh 1
សន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៣បានពិភាគ្សា
លើបញ្ហាសំខាន់ជាច្រើន (VNP)



        Vovworld-សន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​
លើកទី២៣ (APEC 23) បានបើកជាផ្លូវការនាថ្ងៃទី១៩វិច្ឆិកានៅមជ្ឈមណ្ឌល​សន្និសីទ
​អន្តរជាតិ​នៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។ ប្រធានាធិបតីហ្វីលីពីនលោក Benigno
Aquino បានធ្វើអធិបតីពិធីស្វាគមន៍អ្នកប្រមុខរដ្ឋនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃខឿន​សេដ្ឋកិច្ចសមាជិកចំនួន២០។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធាន
រដ្ឋ​លោក Truong Tan Sang បានចូលរួមសន្និសីទ។ ថ្លែងមតិបើកសន្និសីទ ប្រធានាធិ
បតី​ហ្វីលីពីនលោក Benigno Aquino បានសង្កត់ធ្ងន់នូវអត្ថន័យរបស់សន្និសីទដោយ
​ប្រធានបទ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងពិភពលោកល្អប្រសើរមួយ​។

        បន្ទាប់ពីពិធីបើក​ថ្នាក់ដឹកនាំ APEC បានប្រជុំពេញអង្គលើកទី១ដោយប្រធានបទ កំណើនតាមរយៈការចងសម្ព័ន្ធសេដ្ឋកិច្ច។ បណ្ដាថ្នាក់ដឹកនាំបានអះអាងនូវកិច្ចសន្យា​សំរេចគោលដៅ Bogor នាឆ្នាំ២០២០​ឆ្ពោះទៅការពិតបនីយកម្មមណ្ឌលពាណិជ្ជកម្ម​សេរី​អាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។

        ក្នុងសន្ទរកថានៅកិច្ចប្រជុំនេះ ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បានវាយតំលៃស្ថានភាពដំបន់កំពុងមានបំរ៉ែបំរួលយ៉ាងលឿន លើកកំពស់ការ​ខំប្រឹង
ប្រែង​របស់ APEC ២០១៥ក្នុងការជំរុញកំណើនមានគុណភាព។ លោក​ប្រធានរដ្ឋ
Truong Tan Sang បានចាត់ទុកថា៖

        “ដើម្បី APEC បន្តពង្រីកតួនាទីជាកំលាំងចលករចងសម្ព័ន្ធនៃដំបន់ យើងត្រូវ​បង្កើនការចូលរួមជួយឧបត្ថម្ភការខំប្រឹងប្រែងសហប្រតិបត្តិការអនុដំបន់និងដំបន់នៃ​ខឿនសេដ្ឋកិច្ចសមាជិកនានា ក្នុងនោះមានសហគមន៍សេដ្ឋកិច្ចអាស៊ាន អនុដំបន់ទន្លេ​
មេគង្គ។ ទន្ទឹមនឹងនោះយើងត្រូវបង្កើនរួមចំណែកនិងលើកកំពស់តួនាទីរបស់ APEC ក្នុងការខំប្រឹងប្រែងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅចំពោះមុខគឺធានាជោគជ័យ​នៃ​សន្និសីទរដ្ឋមន្ត្រី WTO លើកទី១០។”

        ថ្លែងមតិនោសម័យពិភាគ្សាទី២ដោយប្រធានបទ កំណើនតាមរយៈសហគមន៍​ខ្លួន​ទីពឹងខ្លួននិងនិរន្តរភាព។ លោកប្រធានរដ្ឋ Truong Tan Sang បានស្នើរសមាជិក APEC នានាបន្តលើកកំពស់ការខំប្រឹងប្រែងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិដោយ​ផ្អែកលើសហគមន៍ផ្សាភ្ជាប់ការខំប្រឹងប្រែងធានាសន្តិសុខស្បៀងអាហារជាមួយការ​ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុគ្រប់គ្រងនិងប្រើប្រាស់និរន្តរភាពប្រភពធនធាននិង
ប្រភពទឹកជាដើម។

        នៅសម័យបិទបញ្ចប់ APEC ២៣ នាថ្ងៃទី១៩វិច្ឆិកា សន្និសីទបានអនុម័តលើ​
សេចក្តី​ថ្លែងការណ៍ចំនួន២របស់ថ្នាក់ដឹកនាំ APEC ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច កសាង​ពិភពលោកល្អប្រសើរមួយ៖ ទស្សនវិស័យអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងសេចក្តី​ថ្លែងការណ៍ស្ដីពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងសន្និសីទរដ្ឋមន្ត្រី WTO លើក​ទី​​១០ រួមជាមួយកំណត់ហេតុចំនួន២យុទ្ធសាស្ត្រ APEC ស្ដីពកំណើនមានគុណភាព​និង​ក្របខ័ណ្ឌសហប្រតិបត្តិការ APEC អំពីសេវ៉ាកម្ម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ