ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចុះហត្ថលេខាលើសេចក្តីសម្រេចធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងឧបត្ថម្ភមួយចំនួន

(VOVWORLD) - កិច្ចព្រមព្រៀងឧបត្ថម្ភទាំងពីរខាងលើ មានតម្លៃចំនួន ១០៣,២ លាន SDR និង ១០០ លានដុល្លារអាមេរិក សម្រាប់បណ្ដាខេត្ត៖ Bac Lieu, Long An, Soc Trang, Hau Giang, Vinh Long, Ben Tre, An Giang។

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ចុះហត្ថលេខាលើសេចក្តីសម្រេចធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងឧបត្ថម្ភមួយចំនួន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នៅថ្ងៃទី ២៧ ធ្នូ បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងឧបត្ថម្ភ លេខ ៦០៥៥-VN និងកិច្ចព្រមព្រៀងឧបត្ថម្ភ SUF លេខ ៦០៥៦ - VN សម្រាប់គម្រោងពង្រីកការលើកកម្រិតតំបន់ទីក្រុងក្នុងប្រទេសវៀតណាម ដោយខ្ចីដើមទុនពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ក្រោមធនាគារពិភពលោក (WB) តាមសំណើរបស់រដ្ឋាភិបាល។

កិច្ចព្រមព្រៀងឧបត្ថម្ភទាំងពីរខាងលើ មានតម្លៃចំនួន ១០៣,២ លាន SDR និង ១០០ លានដុល្លារអាមេរិក សម្រាប់បណ្ដាខេត្ត៖ Bac Lieu, Long An, Soc Trang, Hau Giang, Vinh Long, Ben Tre, An Giang។

កិច្ចព្រមព្រៀងជាឱកាសសម្រាប់ខេត្តទាំង ៧ វិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្រិតទីក្រុងតភ្ជាប់ចរាចរណ៍ បង្កើតឱកាសបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងបំពេញកាន់តែល្អនូវតម្រូវការជីវភាពនិងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ