ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទៅទស្សនា និងធ្វើការលើគម្រោងសំខាន់ៗនៅខេត្ត Ba Ria - Vung Tau
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងជួបធ្វើការនៅទីតាំងនៃគម្រោងគីមីឥន្ធនៈ ភាគខាងត្បូង។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងជំនួបធ្វើការ |
គម្រោងនេះ បានចាប់ផ្តើមការដ្ឋានសាងសង់ក្នុងខែកុម្ភៈ ឆ្នាំ ២០១៨ នៅមណ្ឌលឧស្សាហកម្មប្រេងឧស្ម័ន្ធ Long Son ខេត្ត Ba Ria-Vung Tau។ ម្ចាស់វិនិយោគគឺ ក្រុមហ៊ុន SCG គ្រុប (ថៃ) ដែលមានដើមទុនបដិភាគចំនួន ៥,១ ពាន់លានដុល្លារអាមេរិក។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ គម្រោងគីមីឥន្ធនៈភាគខាងត្បូង នៅពេលដំណើរការរួច នឹងរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនការងារ និងចំណូលថវិកាក្នុងមូលដ្ឋាន។
“រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបានប្តេជ្ញាបន្តពង្រឹង និងរក្សាបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងប្រកបដោយភាពអំណោយផលបំផុតសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ ម្យ៉ាងវិញទៀត ផ្តោតការយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក កែលម្អបរិយាកាសវិនិយោគធុរកិច្ច លើកកំពស់ផលិតភាពការងារ ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច កែលម្អនីតិវិធីរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្ម។ ជាមួយគ្នានោះ រដ្ឋសភា និងរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចដើម្បីរួមដៃគ្នាគាំទ្រខឿនសេដ្ឋកិច្ចរបស់ថៃ និង វៀតណាមជំនះការលំបាក និងបន្តអភិវឌ្ឍន៍ក្នុងល្បឿនលឿននាពេលខាងមុខ ស្របតាមគោលដៅយុទ្ធសាស្ត្រដែលប្រទេសទាំងពីរបានដាក់ចេញ”។ នេះបើយោងតាមប្រសាន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។
ប្រធានរដ្ឋសភាអញ្ជើញទស្សនាគម្រោងសមាសភាគទី៣ នៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Bien Hoa - Vung Tau (រូបថត៖ VOV) |
នាព្រឹកមិញនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារបានទៅទស្សនា និងធ្វើការស្ទង់មតិនៅគម្រោងសមាសភាគទី ៣ នៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Bien Hoa - Vung Tau នៅទីក្រុង Phu My ផងដែរ៕