ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ប្រជាជនទីក្រុងហាណូយ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៤ នារសៀលថ្ងៃទី៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ប្រជាជនទីក្រុងហាណូយ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ប្រជាជនទីក្រុងហាណូយ។ (រូបថត៖ VNA)
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃថា ក្នុងឆ្នាំមុន ស្ថានភាព សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ សម្រេចបានគោលដៅទូទៅជាស្ថាពរ។ វិស័យ វប្បធម៌ និងសង្គមកិច្ចត្រូវបានយកចិត្តទុកដាក់អភិវឌ្ឍន៍។ វិស័យអប់រំ និងបណ្តុះ បណ្តាលសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន។ វិស័យទេសចរណ៍បាន ងើបឡើងវិញយ៉ាងខ្លាំង ក្លាយទៅជា "ចំណុចភ្លឺ" មួយ នៃប្រទេសទាំងមូល; ហេដ្ឋា រចនាសម្ព័ន្ធគមនាគមន៍ត្រូវបានវិនិយោគប្រកបដោយសមាកាលកម្ម គម្រោងសំខាន់ៗ ជាច្រើនត្រូវបានបើកការដ្ឋានសាងសង់ សម្រេច និងដាក់ឱ្យដំណើរការ។ លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យទីក្រុងហាណូយ ផ្តោតសំខាន់ទៅលើការ អភិវឌ្ឍយ៉ាងខ្លាំងក្លានូវវិស័យវប្បធម៌ និងឧស្សាហកម្មវប្បធម៌ លើកកម្ពស់ការយល់ដឹង សម្រាប់យុវជនអំពីឋានៈដ៏សំខាន់របស់រដ្ឋធានី៖
“បន្តជ្រួតជ្រាប ឃោសនា និងលើកកំពស់ការយល់ដឹងអំពីឋានៈ តួនាទីសំខាន់ ពិសេស និងទំនួលខុសត្រូវអភិវឌ្ឍន៍រដ្ឋធានីហាណូយជាមួយនឹងប្រពៃណីវប្បធម៍ និង វីរភាពរាប់ពាន់ឆ្នាំ ទីក្រុងច្នៃប្រឌិត ទីក្រុងដើម្បីសន្តិភាព មជ្ឈមណ្ឌលនយោបាយ និងរដ្ឋបាលជាតិ មជ្ឈមណ្ឌលធំខាងផ្នែកវប្បធម៌ អប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ កសាងរដ្ឋធានីហាណូយឱ្យ ក្លាយជាមជ្ឈមណ្ឌល កម្លាំងចលករសម្រាប់តំបន់ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ច សំខាន់ភាគខាងជើង និងប្រទេសទាំងមូល ដែលអភិវឌ្ឍន៍ស្មើរគ្នា ជាមួយនឹងរដ្ឋធានី នៃប្រទេសអភិវឌ្ឍន៍ដទៃទៀតក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ