ប្រធានរដ្ឋសភាអញ្ជើញទទួលជួបសហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម

(VOVWORLD) - សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ព្រមទាំងសមាជិក និងធុរកិច្ចក្នុងគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំនួនប្រជាជនច្រើន ។
ប្រធានរដ្ឋសភាអញ្ជើញទទួលជួបសហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម - ảnh 1ប្រធានរដ្ឋសភាអញ្ជើញទទួលជួបសហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៨ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Fujimoto Masayoshi និងលោក Hyodo Masayuki សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម នៃសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) រួមជាមួយនឹងថ្នាក់ដឹកនាំនៃសាជីវកម្មឈានមុខគេរបស់ជប៉ុនដែលជាសមាជិករបស់ KEIDANREN បានអញ្ជើញមកទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ព្រមទាំងសមាជិក និងធុរកិច្ចក្នុងគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំនួនប្រជាជនច្រើន ព្រមទាំងបានឲ្យដឹងថា ធុរកិច្ចជប៉ុនជាច្រើនចង់ពង្រីកសកម្មភាពអាជីវកម្មនៅវៀតណាមលើវិស័យដូចជា៖ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ជួយដល់ឧស្សាហកម្មឧបត្ថម្ភ កម្មវិធីផ្នែកទុន  ការផលិតថាមពលស្អាត។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមនិយាយរួម និងជាពិសេសរដ្ឋសភាវៀតណាមនិយាយដោយឡែកជានិច្ចកាលគោរព និងគាំទ្រសហគ្រាសជប៉ុនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោកប្រធានរដ្ឋសភាបានស្នើឲ្យគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាម - ជប៉ុន ព្រមទាំង Keidanren បន្តសហការជាមួយទីភ្នាក់ងាររបស់វៀតណាម ដើម្បីពង្រឹងសកម្មភាពសន្ទនាគោលនយោបាយ ព្រមទាំងផ្តល់ព័ត៌មាន និងបទពិសោធន៍ដល់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក្នុងដំណើរការសុក្រិតអច្បាប់ និងគោលនយោបាយដើម្បីកែលម្អថែមទៀតបរិយាកាសវិនិយោគវៀតណាម និង ធ្វើជាស្ពានជួយធុរកិច្ចជប៉ុន វិនិយោគបន្ថែមទៀតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ