ផ្សព្វផ្សាយវប្បធម៌ និងម្ហូបអាហារវៀតណាមនៅអាហ្សង់ទីន
(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Duong Quoc Thanh បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងអាហ្សង់ទីន ជាពេលដែលប្រទេសទាំងពីរប្រារព្ធខួបកន្លះសតវត្សនៃការបង្កើតទំនាក់ទំនងការទូត (២៥ តុលា ២០១៦ - ២៥ តុលា ២០២៣) និង ១៣ ឆ្នាំនៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១០ - ២០២៣)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន Duong Quoc Thanh ថតរូបជាមួយគណៈប្រតិភូដែលចូលរួមព្រឹត្តិការណ៍នេះ (រូបថត៖ Dieu Huong/TTXVN) |
នាថ្ងៃទី ២២ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារវៀតណាមនៅភោជនីយដ្ឋាន Green Bamboo នៃទីក្រុង Buenos Aires ដោយបិទបញ្ចប់សកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាហ្សង់ទីន។ សកម្មភាពនេះមានការចូលរួមពីតំណាងជាច្រើនរូបមកពីក្រសួងការបរទេស សភាពាណិជ្ជកម្ម Mercosur - ASEAN (MACC) ឯកអគ្គរដ្ឋទូតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជប៉ុន អ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង តំណាងក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិអាហ្សង់ទីន (CARI) និងវិទ្យាស្ថានវប្បធម៌អាហ្សង់ទីន - វៀតណាម (ICAV)។
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Duong Quoc Thanh បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងអាហ្សង់ទីន ជាពេលដែលប្រទេសទាំងពីរប្រារព្ធខួបកន្លះសតវត្សនៃការបង្កើតទំនាក់ទំនងការទូត (២៥ តុលា ២០១៦ - ២៥ តុលា ២០២៣) និង ១៣ ឆ្នាំនៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១០ - ២០២៣)។ សកម្មភាពនយោបាយប្រកបដោយអត្ថន័យ និងចម្រុះត្រូវបានរៀបចំឡើង ជាពិសេសដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងខែមេសា ឆ្នាំ២០២៣។ ការទូតវប្បធម៌គឺជាស្ពានដែលនាំប្រជាជនឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ដែលក្នុងនោះម្ហូបអាហារវៀតណាមទទួលបានការពេញនិយមយ៉ាងខ្លាំងពីមិត្តអាហ្សង់ទីន អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសគឺមុខម្ហូប cha gio។
ក្នុងឱកាសនេះ មិត្តអាហ្សង់ទីនមានឱកាសរីករាយជាមួយម្ហូបវៀតណាមនៅភោជនីយដ្ឋាន Green Bamboo ដែលជាអាសយដ្ឋានធ្លាប់ស្គាល់សម្រាប់ ២៤ ឆ្នាំកន្លងមករបស់អតិថិជន និងអ្នកទេសចរអាមេរិកខាងត្បូងដែលចូលចិត្តម្ហូបវៀតណាម៕