ពិធីបុណ្យតេតវៀត ឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមករា
(VOVWORLD) - ពិធីបុណ្យឆ្នាំនេះមានសកម្មភាពជាច្រើន បង្កើតឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីរបស់បុណ្យតេត ដាស់តឿនសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ និងលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបប្រពៃណីរបស់វៀតណាម។
ឯកអគ្គរដ្ឋទូតនៃពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ My Phuong - TTXVN) |
មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ និងសមាគមវប្បធម៌ម្ហូបអាហារវៀតណាម (VCCA) បានសម្របសម្រួលគ្នារៀបចំពិធីបុណ្យតេតវៀតឆ្នាំ ២០២៤ ក្រោមប្រធានបទ "បុណ្យតេតវៀតណាមអតីតកាល និងបច្ចុប្បន្ន" ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមករា នៅឧទ្យាន Le Van Tam ខ័ណ្ឌ ១ ទីក្រុងហូជីមិញ។ ពិធីបុណ្យឆ្នាំនេះមានសកម្មភាពជាច្រើន បង្កើតឡើងវិញនូវទំនៀមទម្លាប់ប្រពៃណីរបស់បុណ្យតេត ដាស់ តឿនសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ និងលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបប្រពៃណីរបស់វៀតណាម។
តាមនោះ ពិធីបុណ្យតេតវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានសកម្មភាពដ៏សម្បូរបែបជូនអ្នកទស្សនា។ ពិធីបុណ្យនេះមានគោលបំណងដាស់ស្មារតីស្នេហាវប្បធម៌ និងមោទនភាពជាតិក្នុងចំណោមយុវជន តាមរយៈសកម្មភាពគ្រួសារប្រពៃណីក្នុងបុណ្យតេត។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌ និងមុខម្ហូបវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមដំណើរជាមួយវិស័យទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែកតាមរយៈព្រឹត្តិការណ៍ពិធីបុណ្យវប្បធម៌ ម្ហូបអាហារ និងឆ្លងបទពិសោធន៍ជាក់ស្តែង៕