ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជាង ៧៨៤,០០០ ករណី

(VOVWORLD) - យោងតាមទិន្នន័យរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៣១ ខែមិនា (តាមម៉ោងវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជម្ងឺ COVID-19 សរុបចំនួន ៧៨៤.៣៨១ ករណីដែលក្នុងនោះ អ្នកស្លាប់មានចំនួន ៣៧.៧៨០ នាក់។
ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជាង ៧៨៤,០០០ ករណី - ảnh 1 បុគ្គលិកសុខាភិបាលបញ្ជូនអ្នកជម្ងឺឆ្លងជម្ងឺ COVID-19 ទៅដាក់លើឧទ្ធម្ភាគចក្រនៅ Strasbourg ប្រទេសបារាំងកាលពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០  (ប្រភព៖ AFP / TTXVN)

អ្នកឆ្លងជម្ងឺ COVID-19  នៅទូទាំងទ្វីបអឺរ៉ុបបានបន្តកើនឡើងដោយមានករណីឆ្លងវីរុស SARS-CoV-2 សរុបបានកើនឡើងដល់ជិត ៤០ ម៉ឺននាក់ ក្នុងនោះប្រទេសអ៊ីតាលីជាប់លំដាប់ថ្នាក់ទី១ ដោយមានអ្នកឆ្លងជាង ១០  ម៉ឺននាក់ និងអ្នកស្លាប់បានកើនឡើងដល់ ១១.៥៩១ នាក់ផងដែរ។

នាបច្ចុប្បន្ន ប្រទេសអេស៉្បាញជាប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតលំដាប់ទី ២ ដោយសារជំងឺរាតត្បាត COVID-19   ដែលមានករណីឆ្លងជាង ៨៥.០០០ ករណី និងមានអ្នកស្លាប់ចំនួន ៨១២ នាក់បន្ថែមទៀត។ រីឯនៅប្រទេសអាឡឺម៉ង់ វិញគិតត្រឹមដំណាច់ថ្ងៃទី ៣០ ខែមីនា បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៥៧.២៩៨ ករណីផងដែរ។

ទន្ទឹមនឹងនេះដែរ នៅសហរដ្ឋអាមេរិកវិញយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកទេស (CSSE) ធ្វើបច្ចុប្បន្នភាពនៅវេលាម៉ោង ៧ យប់ថ្ងៃទី ៣០ ខែមីនា (ម៉ោង GMT) បានកត់ត្រាថា មានករណីវិជ្ជមានជំងឺ COVID-19 ជាង ១៥០,០០០ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២.៨២៨ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ