|
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនា ជាមួយ លេខាគណៈ កម្មាធិការបក្សដំបន់ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua (vov.vn) |
VOV-ក្នុងពីធីទទួលជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សដំបន់
ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua ដែលកំពុងបំពេញ
ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចាត់ទុកថា បណ្ដាដំបន់វៀតណាម
និង Quang Xi ត្រូវសុក្រិដ្ឋនិងពង្រីករាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់
រវាងភាគីទាំងពីរ។ រដ្ឋមន្ត្រី Pham Binh Minh សង្ឃឹមថាបណ្ដាដំបន់នៅព្រំដែននៃភាគី
ទាំងពីរនឹងសហការជិតស្និទ្ធជាមួយគ្នាក្នុងការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព
ស្ថិរភាពនិងអភិវឌ្ឍន៍។ រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសនិងចង់ឲ្យអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន។
នេះជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់វៀតណាម។ យើងមានគោលបំណងថា ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាខេត្ត ពិសេសគឺខេត្តមានខ្សែព្រំដែនរួម
ជាមួយវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ”
រីឯ លេខាគណៈកម្មាធិការបក្សដំបន់ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi
(ចិន) Peng Qinghua បានចាត់ទុកថា៖
“Quang Xi យកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយ
បណ្ដាដំបន់របស់វៀតណាម ពិសេសគឺបណ្ដាខេត្តព្រំដែន។ Quang Xi នឹងខំប្រឹង
ប្រែងរួមចំណែកនាំកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃ
ទៅមួយថ្ងៃ រួមចំណែកពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងដៃគូសហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។”
មុននោះនាថ្ងៃដ៏ដែល លេខាគណៈកម្មាធិការបក្សភូមិភាគដំបន់ស្វ័យយ័ត្នជន
ជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua បានមកជួបសម្ដែងការគួសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trongនិងនាយករដ្ឋមន្ត្រី
លោក Nguyen Tan Dungផងដែរ៕