រំលឹកខួបលើកទី៥៩ទិវាជ័យជំនះ Dien Bien Phu (ទី៧ឧសភា)

រំលឹកខួបលើកទី៥៩ទិវាជ័យជំនះ Dien Bien Phu (ទី៧ឧសភា) - ảnh 1
រំលឹកខួបលើកទី៥៩ទិវាជ័យជំនះ Dien Bien Phu (ទី៧ឧសភា) (vov.vn)


        VOV-ថ្ងៃទី៧ឧសភាប្រជាជនវៀតណាមបានរំលឹកខួបលើកទី៥៩ទិវា​
ជ័យជំនះ​ប្រវត្តិសាស្ត្រ Dien Bien Phu (ថ្ងៃទី៧ឧសភា) បញ្ចប់រយៈពេល​៩ឆ្នាំតស៊ូ​
ប្រឆាំង​អាណានិគមនិយមបារាំងរបស់កងទ័ពនិងប្រជាជនវៀតណាម។ នេះជា​
ជ័យជំនះដ៏​មហិមា​ក្នុងប្រវត្តិសាស្ត្រប្រឆាំងសត្រូវឈ្លានពានរបស់ប្រជាជាតិ
វៀតណាម មានកំលាំង​ចលករដ៏ធំធេងសំរាប់ចលនាប្រឆាំងលិទ្ធិអាណានិគម
និយម​របស់បណ្ដា​ប្រជាជាតិ​លើ​សកលលោក។

        កាសែត Quan doi Nhan dan ក្នុងច្បាប់ចេញនាថ្ងៃទី៧ឧសភាបានមានទំព័
មួយស្ដីពីពិធីខួប​លើក​ទី​៥៩ឆ្នាំជ័យជំនះ Dien Bien Phu។ វិចារណកថាក្រោម
ចំណងជើង “បង្កើននូវកំលាំងពលំ​មហាសាមគ្គី​ប្រជាជាតិ​ទាំងមូល” របស់
កាសែតនេះបានលើកច្បាស់ថា ទន្ទឹមនឹងរាល់​អត្ថន័យតំលៃដ៏ធំធេងអំពី​នយោបាយយោធាការទូតនោះ ជ័យជំនះ Dien Bien Phu នៅជាជ័យជំនះរបស់
កំលាំង​មហាសាមគ្គីប្រជាជាតិទាំងមូលទៀតផង ក្រោម​កិច្ចដឹកនាំដ៏ឈ្លាសវៃ
របស់បក្ស​កុម្មុយនីស្ត​វៀតណាមនាំមុខដោយលោកប្រធាន​ហូជីមិញ។ ជ័យជំនះ
Dien Bien Phu នៅ​អះអាងនូវបទពិសោធន៍ដ៏ថ្លៃថ្លាអំពីការ​ពង្រីក​ស្មារតីមហាសាមគ្គី
ប្រជាជាតិទាំងមូល​ទៀត​ផង។

         ក៏លើទំព័រកាសែតហាណូយថ្មីបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា
“ភ្លឺជានិច្ច​រូបភាព​យុទ្ធជន Dien Bien” ស្ដីអំពីវីរជនកំលាំងប្រដាប់អាវុធប្រជាជន
Phung Van Khau វរសេនីយ៍ឯក Nguyen Trong Trinh ជាបណ្ដាអតីតយុទ្ធជនដែល
ធ្លាប់ចូល​រួម​យុទ្ធនាការDien Bien Phu។ បណ្ដាយុទ្ធជន Dien Bien នេះជាគំរូដើម្បី
បណ្ដា​ជំនាន់​ក្រោយៗ រួមចំណែកអប់រំទឹកចិត្តស្នេហាជាតិសំរាប់បណ្ដាជំនាន់
សិស្សា​និស្សិស​កម្មាភិបាល​យុទ្ធជនតាមរយៈរឿងប្រវត្តិសាស្ត្រតស៊ូដើម្បីសេរី
ភាព​ប្រជាជាតិ។

          ក៏ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី៧ឧសភា គណៈប្រតិភូបក្សភាគរដ្ឋ
អំណាច​ខេត្ត Dien Bien និងអគ្គនាយកដ្ឋានគយបានមកដាក់កម្រងផ្កាអុធធូប
គោរព​វិញ្ញាណក្ខ័ន្ធបណ្ដា​វីរយុទ្ធជនពលីដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះ​ប្រជាជាតិនៅឈាបនដ្ឋាន​យុទ្ធពលី​ឯករាជ្យ។ ឈាបនដ្ឋានឯករាជ្យជា​
ឈាបនដ្ឋាន​មួយក្នុងចំណោមឈាបនដ្ឋាន​ចំនួន៣របស់ខេត្ត Dien Bien ត្រូវបាន
ទទួលស្គាល់ជាឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិ ប្រមូលផ្ដុំផ្នូយុទ្ធជនពលីចំនួន
ជា២៤០០ផ្នូរដែលបានពលីជីវិតក្នុងសង្គ្រាមតស៊ូប្រឆាំង​អណានិគមនិយមបារាំង ប្រឆាំងចក្រព័តអាមេរិកសង្គ្រោះជាតិនិងផ្នូរមួយចំនួនរបស់​យុទ្ធជនដែលបានពលី
ជីវិតក្នុងពេលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវ។

          ក៏ក្នុងព្រឹកថ្ងៃដ៏ដែល មជ្ឈឹមសមាគមអតីតយុទ្ធជនវៀតណាមបានសហការ
ជា​មួយ​វិទ្យុសម្លេងវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម
រៀបចំពិធីបំផុស​ការប្រឡង់សរសេរ “មេម័រ Dien Bien” ផងដែរ។ ថ្លែងមតិនៅក្នុង
ពិធីបំផុសការប្រឡង ឧត្តមសេនីយ៍ទោ Phung Khac Dang អនុប្រធាន​សមាគម​អតីតយុទ្ធជនវៀតណាមនិងជាប្រធានគណៈចាត់តាំងការប្រឡងសរសេរ មេម័រ
Dien Bien បានលើកច្បាស់ថា៖

         “ក្នុងការបំផុសការប្រឡងមេម័រ Dien Bien លើកនេះ គណៈចាត់តាំង​ចង់
បាន​ការរួម​ចំណែក​ទៅក្នុងសកម្មភាពអប់រំប្រពៃណីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់
ប្រជាជាតិ។ បន្ត​បំពេញបន្ថែមចូលក្នុងឃ្លាំងឯកសារអំពីជ័យជំនះប្រវត្តិសាស្ត្រ
Dien Bien Phu រាល់​ឯកសារ​ដ៏ថ្លៃថ្លាពីអ្នកបានចូលរួមផ្ទាល់ប្រយុទ្ធនិងបំរើឲ្យការ
ប្រយុទ្ធក្នុងយុទ្ធនាការ Dien Bien Phu។”

         រីឯខ្លួនវិញ លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖

        “បណ្ដាអត្ថបទចូលរួមការប្រឡងនឹងបានវិទ្យុសម្លេងវៀតណាមផ្សាយសម្លេង
លើ​កម្មវិធីផ្សាយសម្លេងអតីតយុទ្ធជនវៀតណាម។ យើងខ្ញុំក៏គ្រោងនឹងផ្សាយលើ
បណ្ដា​មធ្យោបាយព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមដូចជាផ្សាយសម្លេង
ទូរទស្សន៍ កាសែត​អេឡេកត្រូនិកនិងកាសែតសរសេរ។​ យើងខ្ញុំចាត់ទុកនេះជា
សកម្មភាពមួយឆ្ពោះទៅ​រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាជ័យជំនះ Dien Bien
Phu និងលើកទី៧០​ទិវា​បង្កើត​កងទ័ព​ប្រជាជនវៀតណាម។”

         ពិធីបូកសរុបនិងប្រគល់រង្វាន់ការប្រឡងនឹងបានរៀបចំមុនថ្ងៃទី៧ឧសភាឆ្នាំ​២០១៤នៅទីក្រុងហាណូយចំនឹងឱកាសរំលឹកខួបលើកទី៦០ជ័យជំនះ Dien Bien
Phu៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ