រុស្ស៊ីរកឃើញនូវការវិវត្តន៍ដ៏គ្រោះថ្នាក់ចំពោះមនុស្សដែលឆ្លងវីរុស Sars-Cov-2
(VOVWORLD) - ការវិវត្តន៍ដ៏គ្រោះថ្នាក់មួយរបស់មនុស្សម្នាក់ដែលឆ្លងវីរុស SARS-CoV-2 បច្ចុប្បន្ននេះ គឺជាការវិវត្តន៍រោគសញ្ញា DIC ដែលជាការ កកឈាមនៅផ្ទៃក្នុងសរសៃឈាម និងរោគសញ្ញាដុំឈាមកកស្ទះក្នុងសរសៃ ឈាមផងដែរ។
ប្រមុខគណៈកម្មាធិការទទួលបន្ទុកការការពារសុខភាពឌូម៉ាជាតិ (សភាជាន់ទាប) របស់រុស្ស៊ី លោក Dmitry Morozov កាលពីថ្ងៃទី ២១ ខែមេសា បានឲ្យដឹងថា ការវិវត្តន៍ដ៏គ្រោះថ្នាក់មួយរបស់មនុស្សម្នាក់ដែលឆ្លងវីរុស SARS-CoV-2 បច្ចុប្បន្ននេះ គឺជាការវិវត្តន៍រោគសញ្ញា DIC ដែលជាការកកឈាមនៅផ្ទៃក្នុងសរសៃឈាម និងរោគសញ្ញាដុំឈាមកកស្ទះក្នុងសរសៃឈាមផងដែរ។
យោងតាម លោក Dmitry Morozov បានឲ្យដឹងថានេះគឺជាការវិវត្តន៍មួយដ៏ស្មុគស្មាញនៃជំងឺរាតត្បាត COVID-19 ហេតុដូច្នេះត្រូវតែផ្លាស់ប្តូរឲ្យបានឆាប់រហ័សនូវការណែនាំគ្លីនិកក្នុងការព្យាបាលជំងឺ ហើយអនុសាសន៍នេះនឹងត្រូវបានផ្ញើរជូនទៅក្រសួងសុខាភិបាលរុស្ស៊ីផងដែរ៕