លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញអញ្ជើញចូលរួមទិវាវៀតណាមនៅប្រេស៊ីល
(VOVWORLD) - នារសៀលថ្ងៃទី ១៧ វិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាម លោកហ្វាម មីញ ជីញបានអញ្ជើញចូលរួមទិវាវៀតណាមនៅប្រទេសប្រេស៊ីល ក្រោមប្រធានបទ “ប្រមូលផ្តុំវប្បធម៌រាប់ពាន់ឆ្នាំ - ស្ទុះឈានឡើងយុ្គសម័យសម្បូរ រុងរឿង”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ និងភរិយា ព្រមទាំងគណៈប្រតិភូបានកាត់ខ្សែបូបើកកម្មវិធី "ទិវាវៀតណាមនៅប្រេស៊ីលឆ្នាំ ២០២៤" (រូបថត៖ Duong Giang/TTXVN) |
ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនិងប្រេស៊ីលគឺជាប្រទេសពីរដែលមានឧត្តមគតិស្រដៀងគ្នា សេដ្ឋកិច្ចពីរដែលមានភាពរឹងមាំបំពេញបន្ថែម និងវប្បធម៌ពីរដែលមានអត្តសញ្ញាណជិតស្និទ្ធ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចាត់ទុកទិវាវៀតណាមនៅប្រទេសប្រេស៊ីលជាការចាប់ផ្តើមថ្មីសម្រាប់ភាគីទាំងពីរ សហប្រតិបត្តិការលើវិស័យវប្បធម៌កាន់ តែទូលំទូលាយ រឹងមាំ កាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពក្នុងទិស ដៅអន្តរជាតិនៃអត្តសញ្ញាណជាតិសាសន៍ផូរផង់នៃវប្បធម៌មនុស្សជាតិ ឆ្លើយតបនឹងតម្រូវការកើនឡើងរបស់ប្រជាជនសម្រាប់ការកម្សាន្តវប្បធម៌។
ក្នុងក្របខ័ណ្ឌនៃទិវាវៀតណាមនៅប្រទេសប្រេស៊ីល ក្រសួងការបរទេសបានរៀបចំលំហរមួយសម្រាប់ផ្សព្វផ្សាយកិច្ចប្រជុំកំពូល ភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលលោកឆ្នាំ ២០៣០ (P4G) វៀតណាមឆ្នាំ ២០២៥៕