លោកនាយករដ្ឋមន្រ្តីបញ្ជាណែនាំ៖ ការផ្តល់ជំនួយដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាតត្រូវទាន់ពេលវេលានិងត្រឹមត្រូវ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបមានការបញ្ជាណែនាំចំពោះការអនុវត្តវិធានការនានាដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត COVID-19។ 
លោកនាយករដ្ឋមន្រ្តីបញ្ជាណែនាំ៖ ការផ្តល់ជំនួយដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាតត្រូវទាន់ពេលវេលានិងត្រឹមត្រូវ - ảnh 1 រូបថតៈ chinhphu.vn

ជាពិសេស លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវពិនិត្យ ពិចារណាឱ្យបានម៉ឺងម៉ាត់សម្រាប់អ្នកទទួល ផលគោលនយោបាយ ដោយធានាថា ថវិកាសរុបមិនលើសពីចំនួនដែលបានរាយការណ៍ជូនរដ្ឋាភិបាលនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឡើយ។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានាឱ្យជួយណែនាំឱ្យបានទាន់ពេលវេលានិងមានការណែនាំជាលាយលក្ខណ៍អក្សរក្នុងករណីចាំ បាច់ ចំពោះខ្លឹមសារនៃវិស័យដែលបានចាត់ចែង និងគ្រប់គ្រង (ជាពិសេសក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ច)។ ម្យ៉ាងវិញទៀត  ត្រួតពិនិត្យនិងជម្រុញឱ្យបានទៀងទាត់នូវស្ថានភាពអនុវត្តនៅតាមមូលដ្ឋាននិងអង្គភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ