លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូអាណិកជនអុជធូប និងប្រលែងត្រីនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ

(VOVWORLD) - នៅកំពង់ផែ Nha Rong លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូបាន អុជធូប ថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់ដោយអស់ពីចិត្តពីថ្លើមរបស់ លោកប្រធានដើម្បីប្រទេសជាតិនិងប្រជាជន។ 

លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូអាណិកជនអុជធូប និងប្រលែងត្រីនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong ថ្វាយផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
រូបថត៖ VNA
នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ (ពោលគឺថ្ងៃទី ២៣ កើត ខែគត្តិគ ឆ្នាំថោះ បញ្ចស័ក) ដែលជាថ្ងៃសែនទេវតាចង្ក្រានតាមទំនៀមទំលាប់របស់ជនជាតិវៀតណាម មុនពេលឆ្លងចូលឆ្នាំរោង ឆស័ក ២០២៤ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញមកអុជធូប ថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ថ្នាក់ដឹកនាំ បដិវត្តន៍ជំនាន់មុនៗ និងធ្វើពិធីប្រលែងត្រីនៅកំពង់ផែ Nha Rong - សារមន្ទីរហូជីមិញ សាខាទីក្រុងហូជីមិញ។ ចូលរួមគណៈប្រតិភូក៏មានលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក Nguyen Van Nen និងអាណិកជនគំរូចំនួន ១០០ នាក់ តំណាងឱ្យ សហគមន៍ជនវៀតណាមនៅបរទេសជាង ៥ លាននាក់ ដែលកំពុងវិលត្រឡប់មកមាតុ ប្រទេសវិញដើម្បីចូលរួមក្នុងកម្មវិធី និទាឃរដូវស្រុកកំណើត។
លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូអាណិកជនអុជធូប និងប្រលែងត្រីនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ - ảnh 2លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទីក្រុងហូជីមិញ ធ្វើពិធីប្រលែងត្រីគល់រាំង ដើម្បីជូនដំណើរទេវតាចង្ក្រាន នៅកំពង់ផែ Nha Rong។
រូបថត៖ Thong Nhat/TTXVN
នៅកំពង់ផែ Nha Rong លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូបាន អុជធូប ថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់ដោយអស់ពីចិត្តពីថ្លើមរបស់ លោកប្រធានដើម្បីប្រទេសជាតិនិងប្រជាជន។ បន្ទាប់មក លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូបានអុជធូប និងថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន Ton Duc Thang។ នៅកំពង់ផែ Nha Rong លោកប្រធានរដ្ឋ Vo Van Thuong និង គណៈប្រតិភូអាណិកជន បានធ្វើពិធីប្រលែងត្រីជូនដំណើរទេវតាចង្ក្រានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ