លោកប្រធានរដ្ឋអនុម័តលើកិច្ចព្រមព្រៀងជួយគាំទ្រគ្នាផ្នែកយុត្តិធម៌ព្រហ្មទ័ណ្ឌរវាងវៀតណាមនិងអ៊ីតាលី
(VOVWORLD) - ការអនុម័តលើកិច្ចព្រមព្រៀងគឺជាតម្រូវការសត្យានុម័តក្នុងស្ថានភាពថ្មី ដែលបង្កើតមូលដ្ឋានច្បាប់ដោយផ្ទាល់ និងពេញលេញសម្រាប់ស្ថាប័នអនុវត្តច្បាប់នៃ ប្រទេសទាំងពីរសហប្រតិបត្តិការគ្នាក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ព្រមទាំងការពារកាន់ តែល្អនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនៃប្រទេសនីមួយៗ រួម ចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ និយាយដោយឡែក រវាងវៀតណាម និងអ៊ីតាលីនិយាយរួម។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong កាលពីថ្ងៃទី៥ ខែកុម្ភៈ បានចុះហត្ថ លេខា អនុម័តលើកិច្ចព្រមព្រៀងជួយគាំទ្រគ្នាផ្នែកយុត្តិធម៌ព្រហ្មទ័ណ្ឌរវាងវៀតណាម និងអ៊ីតាលី។ ការអនុម័តលើកិច្ចព្រមព្រៀងគឺជាតម្រូវការសត្យានុម័តក្នុងស្ថានភាពថ្មី ដែលបង្កើតមូលដ្ឋានច្បាប់ដោយផ្ទាល់ និងពេញលេញសម្រាប់ស្ថាប័នអនុវត្តច្បាប់នៃ ប្រទេសទាំងពីរសហប្រតិបត្តិការគ្នាក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ព្រមទាំងការពារកាន់ តែល្អនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនៃប្រទេសនីមួយៗ រួម ចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ និយាយដោយឡែក រវាងវៀតណាម និងអ៊ីតាលីនិយាយរួម។ ការអនុម័តលើកិច្ចព្រម ព្រៀងនេះ គឺសមស្របនឹងគោលនយោបាយកិច្ចការបរទេសដោយម្ចាស់ការ ការធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងទូលំទូលាយរបស់បក្ស និងរដ្ឋវៀតណាម ក្នុង នាមជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ព្រមទាំងជាការ ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវការសន្យាអន្តរជាតិរបស់វៀតណាមក្នុងវិស័យយុត្តិធម៌ ព្រហ្មទ័ណ្ឌ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផងដែរ៕