លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - កាលពីថ្ងៃទី ១៤ មីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោកស្រី Catherine Stewart ឯកអគ្គរដ្ឋទូត កាណាដាទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ - ảnh 1រូបថត៖ VGP
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបានចេញផ្សាយ ផែនការមេថាមពលអគ្គីសនីទី ៨ ដោយមានមហិច្ឆិតាក្នុងការអភិវឌ្ឍថាមពលកកើត ឡើងវិញ និងអនុវត្តការសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធដល់សូន្យ (Net Zero) ត្រឹមឆ្នាំ ២០៥០។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមត្រូវការការជួយ គាំទ្រក្នុងការគិតគូរមូលដ្ឋានទឡ្ហីករណ៍វិទ្យាសាស្ត្រ បច្ចេកទេស លក្ខខណ្ឌបច្ចេកវិទ្យានិងធនធានមនុស្សដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។
លោកឧបនាយក រដ្ឋមន្ត្រីបានអះអាងថា “វៀតណាមមិនដាក់កំហិតលើការអភិវឌ្ឍប្រភពថាមពល អគ្គីសនីកកើតឡើងវិញសម្រាប់បម្រើការនាំចេញ ការផលិតអ៊ីដ្រូសែន និងការជួញដូរ អគ្គិសនីដោយផ្ទាល់នោះទេ”។ លោកឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ ទស្សនៈ និងគោលនយោបាយរបស់ប្រទេសកាណាដាស្តីពីការឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មបៃតង ហើយចាត់ទុកថា កាណាដាអាចចែក រំលែកបទពិសោធន៍ វិធីសាស្រ្ត និងឧបករណ៍កំណត់តម្លៃកាបូន ដើម្បីគាំទ្រវៀតណាម ក្នុងការកសាងទីផ្សារកាបូន។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតទទួលបន្ទុកប្រែប្រួលអាកាសធាតុរបស់កាណាដា បាន សម្តែងការចាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០; ព្រមទាំងសម្ដែងបំណងចង់មានកិច្ចសហ ប្រតិបត្តិការ និងការគាំទ្ររបស់វៀតណាម ដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្តីពីការ កាត់បន្ថយកាកសំណល់នៅសមុទ្រ និងកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ