វៀតណាម - ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីក៏បានជំរាបថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
វៀតណាម - ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំង Covid-19 - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ̣(រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ៣១ ខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi Toshimitsu ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបរិបទ ដែលជំងឺឆ្លង Covid-19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ជប៉ុនសម្រាប់ វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ហើយស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅជប៉ុន ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជំរាបថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងប្ដូរផ្ដាច់ របស់វៀតណាម ដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាត Covid-19 ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានយកចិត្តទុកដាក់ ធានាសុវត្ថិភាពជូនប្រជាជនជប៉ុនចំនួន ២ ម៉ឺននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ