វៀតណាម ព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះភាពតានតឹងនាពេលថ្មីៗ​នេះនៅសមុទ្រ​ខាងកើត

(VOVWORLD) - វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត។
វៀតណាម ព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះភាពតានតឹងនាពេលថ្មីៗ​នេះនៅសមុទ្រ​ខាងកើត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ កាសែតរដ្ឋាភិបាល)

នាថ្ងៃទី ៩ មីនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះភាពតានតឹងនាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត។

វៀតណាមអះអាងថា រាល់សកម្មភាពនៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសនានាដែលបានបង្កើតឡើងស្របតាម UNCLOS មិនធ្វើសកម្មភាពឱ្យស្ថានការណ៍ស្មុគស្មាញ បង្កើនភាពតានតឹង ធានានូវសេរីភាពនាវាចរណ៍ និងអាកាសចរណ៍មិនប្រើប្រាស់កម្លាំងអាវុធ ឬគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ។

វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះដោយសន្តិវិធី ហើយរួមវិភាគទានរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ