វៀតណាមគាំទ្រទំនាក់ទំនងសន្ទនាអាស៊ាន-ចិន

វៀតណាមគាំទ្រទំនាក់ទំនងសន្ទនាអាស៊ាន-ចិន - ảnh 1
វៀតណាមគាំទ្រទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ (infonet.vn)


        VOV-ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២២ដែលបានប្រព្រឹត្ត​
ទៅ​ក្នុង​រយៈពេល២ថ្ងៃគឺថ្ងៃទី២៤និង២៥មេសានៅប្រទេសប៊្រុយណេ​ នាយក
រដ្ឋ​មន្ត្រី​វៀត​ណាមលោក Nguyen Tan Dung បានលើកច្បាស់រាល់បញ្ហាចំណុះ
ខ្លឹមសារ​អាទិភាព​​រួមរបស់អាស៊ាន ក្នុងនោះសង្កត់ធ្ងន់ទៅលើអត្ថន័យនៃការ
ជំរុញកសាង​សហគមន៍​អាស៊ាននាឆ្នាំ២០១៥ចំពោះដំបន់។ ស្តីពីបញ្ហាសមុទ្រ
ខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា អាស៊ានត្រូវ
សាមគ្គីភាព​និង​ពង្រីក​​សម្លេងរួមដើម្បីសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅ
សមុទ្រខាងកើត និងសង្ក​ត់ធ្ងន់ការអនុវត្តមានប្រសិទ្ធភាពកិច្ចសន្យានិងកិច្ច
ព្រមព្រៀងដែលមានស្រាប់ ក្នុងនោះមានសេចក្តីថ្លែងការ៦ខរបស់អាស៊ានអំពី
សមុទ្រខាងកើតនិងសេចក្តីថ្លែងការ​ជាន់ខ្ពស់អាស៊ាន-ចិនរំលឹកខួបលើកទី១០
សេចក្តីថ្លែងការប្រតិបត្តិសំរាប់ភាគី​នានា​នៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះរវាងភាគីទាក់ទិននានា​ដោយ​​សន្តិវិធីគោរពច្បាប់អន្តរជាតិ
អនុវត្តយ៉ាងពេញលេញនិងប្រសិទ្ធភាព​ DOC បង្កើន​​ការកសាងទំនុកទុកចិត្ត
និងកសាងក្រមសិលធម៍នៅសមុទ្រខាងកើត (COC) យ៉ាង​​ឆាប់រហ័ស។ នាយក
រដ្ឋមន្ត្រីក៏អះអាងថា វៀតណាមគាំទ្រតួនាទីសកម្មរបស់​ថៃ​​ក្នុងការសម្រុះសម្រួល
ទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ទន្ទឹមនឹងនោះសង្កត់ធ្ងន់​ថា​​​ក្នុងឱកាសរំលឹកខួប
លើកទី១០ទិវាបង្កើតទំនាក់ទំនងដៃគូអាស៊ាន-ចិន ភាគី​ទាំង​ពីរត្រូវជំរុញថែម
ទៀតដំណើរការផ្លាស់ប្តូរដើម្បីកសាង COC យ៉ាងឆាប់​រហ័ស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ