|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong |
(VOV)-នាយប់ថ្ងៃទី៨មេសាតាមម៉ោងគុយបាពោលគឺថ្ងៃទី៩មេសាតាម
ម៉ោងវៀតណាម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong
បានអញ្ជើញទៅកាន់រដ្ឋធានី La Havan ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការតាមសេចក្តីអញ្ជើញរបស់នាយឧត្តមសេនី Raul Castro Ruz លេខាទីមួយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជាប្រធាន
ក្រុមប្រឹក្សាជាតិនិងជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា។
នៅព្រលានយន្តហោះអន្តរជាតិ Jose Macti អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម Nguyen Phu Trongបានមានជំនួបជាមួយអ្នកយកព័ត៌មាននៃប្រទេស
ទាំងពីរ វៀតណាម-គុយបា។ អគ្គលេខាបក្ស Nguyen Phu Trong បានលើក
ច្បាស់ថា៖
“ទំនាក់ទំនងរវាងវៀតណាមនិងគុយបាជាទំនាក់ទំនងជិតស្និទ្ធស្មោះត្រង់
និងបានកន្លងផុតពីដំណាក់កាលតស៊ូបដិវត្តដ៏យូអង្វែងនិងពេញទៅ ដោយការលំបាករវាងប្រទេសយើងទាំងពីរ។ ទំនាក់ទំនងនេះត្រូវបាន សាកល្បងក្នុងរយៈពេលជាងពាក់កណ្ដាលសតវត្សនិងដល់ឥឡូវនេះ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ក្លាយទៅជានិមិត្តរូបរបស់សម័យ។ ដំណើរទស្សនកិច្ចលើកនេះរបស់ខ្ញុំនាំមកនូវមនោសញ្ជេតនាសាមគ្គីភាព
មិត្តភាព ស្មោះត្រង់របស់ប្រជាជនវៀតណាមចំពោះប្រជាជនគុមបាព្រម
ទាំង បង្ហាញពីចំណង់សាមគ្គីភាពនិងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះបុព្វហេតុរបស់ប្រជាជនគុយបា ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តគុយបាក្នុង
បុព្វហេតុតស៊ូការពារឯករាជជាតិ រក្សាសមិទ្ធិផលបដិវត្តនិងកសាងអភិវឌ្ឍន៍
ប្រទេសជាតិគុយបាតាមផ្លូវលិទ្ធិសង្គមនិយម។”
អគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើក
នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងបន្តពិភាគ្សាឯកភាពបណ្ដា
ដំណោះស្រាយសំដៅជំរុញយ៉ាងខ្លាំងក្លាថែមទៀតកិច្ចសហប្រតិបត្តិការ
ជាប្រពៃណី លើគ្រប់វិស័យរវាងវៀតណាមនិងគុយបា ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសនីមួយៗក្នុងដំណាក់កាលថ្មី។ ក្នុងឪកាសដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាម Nguyen Phu Trong នាថ្ងៃទី៨មេសា កាសែត Juventud Rebelde របស់
គុយបាបានចុះផ្សាយអត្ថបទសសេរដោយលើកច្បាស់រាល់ជោគជ័យដែល វៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីក៏ដូចជាចំណងមិត្តភាពជិតស្និទ្ធ រវាងប្រទេសទាំងពីរគុយបានិងវៀតណាម។ អត្ថបទកាសែតបានសន្និដ្ឋានថា
បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមកំពុងពង្រីកគ្រប់ប្រភពកំលាំងដើម្បី ការអផិវឌ្ឍន៍នៃប្រទេសជាតិ ឆ្លងផុតពីរាល់ការសាកល្បងលប់ចោលរាល់ការ ឈឺចាប់ក្នុងអតីតកាលនិងអះអាងថាប្រជាជនគុយបាជានិច្ចកាលនឹងប្រកៀក ស្មាជាមួយវៀតណាមជាប្រចាំ៕