វៀតណាមគ្រោងនាំចេញកសិផលជាង ២៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០

(VOVWORLD) - ល្បឿនកំណើនជាមធ្យមនៃតម្លៃផលិតកម្មដំណាំទទួលបានពី ២,២ ទៅ ២,៥% ក្នុងមួយឆ្នាំ ឧស្សាហកម្មកែច្នៃជាមធ្យមពី ៨ ទៅ ១០% ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០៥០ វិស័យដាំដុះក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេកទេសទំនើបដោយស្ថិតក្នុងក្រុមប្រទេសឈានមុខក្នុងតំបន់ និងនៅលើពិភពលោក។
វៀតណាមគ្រោងនាំចេញកសិផលជាង ២៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ - ảnh 1រូបថត៖ VOV

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ដំណាំដាំដុះដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលទើបតែត្រូវបានឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ចុះហត្ថលេខា ក្នុងនោះ វៀតណាមបានដាក់ចេញគោលដៅនាំចេញផលិតផលផ្លែឈើ អង្ករ ស្វាយចន្ទី និងឈើ សម្រេចឲ្យបានជាង ២៦ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០៣០ ខាងមុខ។ ល្បឿនកំណើនជាមធ្យមនៃតម្លៃផលិតកម្មដំណាំទទួលបានពី ២,២ ទៅ ២,៥% ក្នុងមួយឆ្នាំ ឧស្សាហកម្មកែច្នៃជាមធ្យមពី ៨ ទៅ ១០% ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០៥០ វិស័យដាំដុះក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេកទេសទំនើបដោយស្ថិតក្នុងក្រុមប្រទេសឈានមុខក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជ្រៅនៃវិស័យកសិកម្មពិភពលោក។ យុទ្ធសាស្ត្រនេះបានចែងយ៉ាងច្បាស់លាស់ថា វៀតណាមរក្សាស្ថិរភាពផ្ទៃដីដាំស្រូវចំនួន ៣,៥៦ លានហិកតា ក្នុងនោះផ្ទៃដី ៣ លានហិកតាសម្រាប់ដាំស្រូវទឹក ជាមួយទិន្នផលជាង ៣៥ លានតោន។ ប្រការនេះជួយធានាសន្តិសុខស្បៀងអាហារ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ កែច្នៃ បម្រុងទុក និងនាំចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ