វៀតណាមចូលរួមសម័យប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC។

វៀតណាមចូលរួមសម័យប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC។ - ảnh 1
សម័យប្រជុំលើកទី២របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម (ABAC)


        VOV-សម័យប្រជុំលើកទី២របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម
(ABAC) ចំណុះវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បាន​បើកនារសៀលថ្ងៃទី៣មេសានៅសឹង្ហបុរី។ គណៈប្រតិភូវៀតណាមដឹកនាំដោយ
​លោក Hoang Van Dung អនុប្រធានអចិន្ត្រៃយ៍សភាពាណិជ្ជកម្ម-ឧស្សាហកម្ម​វៀតណាមបានចូលរួមសម័យប្រជុំ។ ក្នុងក្របខ័ណ្ឌសម័យប្រជុំដែលអូស​
បន្លាយ​ដល់ថ្ងៃទី៦មេសា ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មចំនួន១៥០នាក់នៃខឿន
សេដ្ឋកិច្ច​ចំនួន២១ជាសមាជិក APEC បានប្រមូលផ្ដុំពិភាគ្សារាល់វិធានការ
សំដៅបង្កើន​សមាហរណកម្មសេដ្ឋកិច្ចដំបន់ជំរុញអភិវឌ្ឍន៍ចីរភាពពង្រឹង
អភិវឌ្ឍន៍អង្គភាព​អាជីវកម្មមានទ្រង់ទ្រាយមធ្យមនិងតូច ទន្ទឹមនឹងនោះបង្កើន
សមាហរណកម្ម​របស់​បណ្ដាទីផ្សារហិរញ្ញវត្ថុ។ សម័យប្រជុំលើកទី៣និងទី៤
របស់ ABAC នឹងប្រព្រឹត្ត​ទៅ​នៅជប៉ុននាខែកក្កដានិងនៅឥណ្ឌូនេស៊ីនាខែ
តុលាខាងមុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ