វៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនង ជាមួយ ចិនគឺ​ជាជំរើស​យុទ្ធសាស្ត្រ​និងជាអាទិភាពជួរមុខ

(VOVWORLD) - បក្ស រដ្ឋាភិបាល និងប្រជាជនចិនគោរពទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយជានិច្ចកាលចាត់ទុកថា នេះគឺជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាងរបស់ចិន។
វៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនង ជាមួយ ចិនគឺ​ជាជំរើស​យុទ្ធសាស្ត្រ​និងជាអាទិភាពជួរមុខ - ảnh 1លោកប្រធានរដ្ឋវៀតណាម Vo Van Thuong មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi (រូបថត៖ VNA)

បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយចិនគឺជាជំរើសយុទ្ធសាស្ត្រនិងជាអាទិភាពជួរមុខក្នុងគោលនយបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ពិពិធកម្មរបស់វៀតណាម។ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានអះអាំងដូច្នេះកាលពីរសៀលថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi ក្នុងឱកាសលោក Wang Yi អញ្ជើញចូលរួម សម័យប្រជុំលើកទី ១៥នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន នៅវៀតណាម។

លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបង្កើន និងធ្វើឲ្យបានល្អនូវរាល់សកម្មភាពផ្លាស់ប្តូរ ជួបប្រាស្រ័យជាន់ខ្ពស់ ព្រមទាំងអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពី ររវាងរដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាមជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ហើយបន្តលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ អំពីបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរអនុវត្តន៍ឲ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាលើសមុទ្រ គោរពផលប្រយោជន៍ដ៏ត្រឹមត្រូវ និងស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  រួមគ្នាកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាដែនសមុទ្រសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

ជាការឆ្លើយតបរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិនគោរពទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយជានិច្ចកាលចាត់ទុកថា នេះគឺជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាងរបស់ចិន។ លោក Wang Yi បានឯកភាពថា ភាគីទាំងពីរបន្តអនុវត្តន៍ឲ្យបានល្អនូវការយល់ដឹងរួមជាន់ខ្ពស់ អនុវត្តន៍ឲ្យបានល្អនូរាល់វិធានការណ៍សហប្រតិបត្តិការជាក់ស្ដែង ដែលត្រូវបានកំណត់ក្នុងសម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឲ្យបានសមស្រប និងនាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងវៀតណាមអភិវឌ្ឍន៍ ស្ថិរភាពដោយឥតឈប់ឈរ នាំមកនូវរាល់ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ