វៀតណាមប្រកាសផែនការកៀរគរប្រភពធនធានអនុវត្តន៍ JETP

(VOVWORLD) - វៀតណាមបោះជំហានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ខ្លាំងក្លា និងពោរពេញទៅដោយបំណងប្រាថ្នាក្នុងរយៈពេលកន្លងទៅ ដើម្បីជំរុញខ្លាំងដំណើរផ្លាស់ប្ដូរថាមពល។
វៀតណាមប្រកាសផែនការកៀរគរប្រភពធនធានអនុវត្តន៍ JETP - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VGP)

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៨ នៃភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់ (UAE) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រកាសផែនការកៀរគរប្រភពធនធានអនុវត្តន៍សេចក្តីថ្លែងការណ៍នយោបាយ បង្កើតទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP) រវាងវៀតណាម និងក្រុមដៃគូអន្តរជាតិ (IPG)។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា ការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌គឺមានអត្ថន័យសម្រេចចំពោះការសម្រេចបានទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាម ជាមួយគោលដៅសម្រេចឲ្យបានការបញ្ចេញឧស្ម័នត្រឹម "សូន្យ" នាឆ្នាំ២០៥០។ លោកបានសង្កត់ធ្ងន់ថា វៀតណាមបោះជំហានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ខ្លាំងក្លា និងពោរពេញទៅដោយបំណងប្រាថ្នាក្នុងរយៈពេលកន្លងទៅ ដើម្បីជំរុញខ្លាំងដំណើរផ្លាស់ប្ដូរថាមពល។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា សកម្មភាពជាក់ស្ដែងទាំង ១២ របស់វៀតណាម ក្នុងនោះមានការកសាងយុទ្ធសាស្ត្រ និងផែនការជាច្រើនតាមទិសដៅបៃតង កាត់បន្ថយការបេញ្ចេញឧស្ម័នពុល អភិវឌ្ឍផ្នែកថាមពលកកើតឡើងវិញ ហើយនាពេលថ្មីៗនេះ គឺអនុវត្តន៍គម្រោងអភិវឌ្ឍន៍ស្រូវដែលមានគុណភាពខ្ពស់ និងបញ្ចេញ ឧស្ម័នពុល ទាបលើផ្ទៃដី ១ លានហិកតា។

ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិក IPG បានវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមបានផ្សព្វផ្សាយផែនការកៀរគរប្រភពធនធានអនុវត្តន៍ JETP ព្រមទាំងអះអាងថានឹងបន្តជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកទេស និងលើកកំពស់សមត្ថភាពអភិបាលកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ