វៀតណាមពង្រីកឱកាសនាំចេញឧបករណ៍ធ្វើតេស្តជំងឺ Covid-19

(VOVWORLD) - ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមដែលត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្រយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ធ្វើការស្រាវជ្រាវនិងផលិត គឺជាលទ្ធផលនៃគម្រោងការណ៍ស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម អនុម័ត នាដើមឆ្នាំ២០២០
វៀតណាមពង្រីកឱកាសនាំចេញឧបករណ៍ធ្វើតេស្តជំងឺ Covid-19 - ảnh 1ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមដែលត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្រយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ធ្វើការស្រាវជ្រាវនិងផលិត (រូបថត៖ TTXVN)

នាពេលថ្មីៗនេះ ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមត្រូវបាន អង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់។ ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមដែលត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្រយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ធ្វើការស្រាវជ្រាវនិងផលិត គឺជាលទ្ធផលនៃគម្រោងការណ៍ស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានក្រសួងវិទ្យាសាស្ត្រនិង    បច្ចេកវិទ្យាវៀតណាមអនុម័តនាដើមឆ្នាំ ២០២០។

ការយល់ព្រមរបស់អង្គការសុខភាពពិភពលោកនឹងជួយឱ្យផលិតផលនាំចេញទៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល។ អង្គការមួយចំនួនដូចជា ធនាគារពិភពលោក (WB) មូលនិធិ CHAI  រំពឹងនឹងទិញផលិតផលនេះដើម្បីបញ្ចូល ក្នុងកម្មវិធីជួយឧបត្ថម្ភដល់បណ្តាប្រទេសនៅលើពិភពលោក។ គួរបញ្ជាក់ថាមុននេះមានប្រទេសនិងអង្គភាពអាជីវកម្មជាង ២០ បានបញ្ជាទិញឧបករណ៍ធ្វើតេស្តិ៍ជំងឺ COVID-19 ដែលផលិតដោយប្រទេសវៀតណាម ដូចជា អ៊ីរ៉ង់ អ៊ុយក្រែន ហ្វាំងឡង់ និងម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ