វៀតណាមអំពាវនាវឲ្យប្រទេសមិនចូលបក្សសម្ព័ន្ធសាមគ្គីគ្នាឈ្នះលើជំងឺឆ្លង Covid-19
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណៈរដ្ឋអាស៊ែបៃហ្សង់លោក Ilham Aliyev ប្រធានកំពុងកាន់តំណែងនៃចលនាមិនចូលបក្សសម្ព័ន្ធ នាយប់ថ្ងៃទី៤ ឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល តាមប្រព័ន្ធវីដេអូនៃចលនាមិនចូលបក្សសម្ព័ន្ធក្រោមប្រធានបទ “សាមគ្គីគ្នា ឆ្លើយតបនឹងជំងឺឆ្លង Covid-19”។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ពន្ធវីដេអូ (រូបថត៖ VGP) |
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ជំងឺរាតត្បាត សកល Covid-19 បានបង្កឡើងគ្រោះអាសន្នដ៏ ធំមិនធ្លាប់មានតាំងពីមុនមក ដែលទាមទារឲ្យប្រទេសនានាត្រូវពង្រឹង សាមគ្គីភាពដើម្បីប្រែក្លាយគ្រោះអាសន្នទៅជាឱកាស ជំនះពុះពារលើការ លំបាក យកឈ្នះលើជំងឺរាតត្បាតហើយបន្តបោះជំហានទៅមុខ។ លោក បានអះអាងថា រដ្ឋាភិបាល វៀតណាមបានខិតខំប្រឹងប្រែងអស់ពីកម្លាំងដើម្បី បង្ការទប់ស្កាត់ជំងឺឆ្លង និងធានាការអភិវឌ្ឍ សន្តិសុខសង្គមប្រកបដោយ ស្ថិរភាព មិនបំភ្លេចនរណាម្នាក់ឡើយ។ លោកនាយករដ្ឋមន្រ្តីវៀតណាមចាត់ ទុកថា នាពេលខាងមុខ ចលនាមិនចូលបក្សសម្ព័ន្ធត្រូវការបន្តគាំទ្រការ បង្កើនលទ្ធិពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ។ ទន្ទឹមនេះ ចលនាត្រូវ ការបន្តដើរឈានមុខគេក្នុងការជំរុញគោលការណ៍យកច្បាប់ជាស្នូលនិងធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ ប្រឆាំងជំទាស់នូវទង្វើ ប្រើកម្លាំងដើម្បីសង្កត់សង្កិនប្រទេសផ្សេងៗ ព្រមទាំងជំរុញការលុបចោល បទដាក់ទណ្ឌកម្ម បទហ៊ុំព័ទ្ធដោយឯកតោភាគីផងដែរ។ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“ជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបាននិងកំពុងធ្វើអធិបតីនៅ កិច្ចប្រជុំជាច្រើនសំដៅពិភាក្សា ចែករំលែកបទពិសោធន៍ ជំរុញកិច្ចសហ ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងប្លុកអាស៊ាននិងរវាងអាស៊ានជាមួយដៃគូអន្តរជាតិផ្សេងៗទៀត។ ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអ.ស.បវៀតណាមបានសហប្រតិបត្តិការយ៉ាងសកម្មជាមួយអង្គ ការសុខភាពពិភពលោក (WHO) វេទិកាអ.ស.ប និងវេទិកាពហុភាគីច្រើន ផ្សេងទៀត។ ទោះបីជាប្រភពធនធានមានកម្រិតក្ដី ប៉ុន្តែយើងខ្ញុំបានចែក រំលែក ផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យផលិតដោយវៀត ណាមជូនដល់ ប្រទេសជាច្រើនដែលរងផលប៉ះពាល់ ព្រមទាំងរួមវិភាគទានសម្រាប់មូល និធិឆ្លើយតបនឹងជំងឺឆ្លង Covid-19 របស់អ.ស.បផងដែរ។ វៀតណាមត្រៀម ខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយឧបត្ថម្ភដល់មិត្តភក្តិក្នុងចលនាមិន ចូលបក្សសម្ព័ន្ធរបស់យើង”។
អង្គប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមដែលសម្ដែងការគាំទ្រ របស់ចលនាមិនចូលបក្សសម្ព័ន្ធចំពោះលទ្ធិពហុភាគីនិយម តួនាទីរបស់អង្គ ការអន្តរជាតិនិយាយរួមនិងអង្គការសហប្រជាជាតិ អង្គការ WHO និយាយ ដោយឡែក ថ្កោលទោសនិងអំពាវនាវឲ្យលុបចោលបទហ៊ុំព័ទ្ធដោយឯកតោ ភាគីដែលរំលោភបំពានលើធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិតម្រង់ទៅលើ សមាជិកមួយចំនួននៃចលនា ព្រមទាំងឯកភាពបង្កើតក្រុមទទួលបន្ទុក ពិសេសនៃចលនាដើម្បីកសាងមូលដ្ឋានទិន្នន័យរួមក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកលផងដែរ៕