វេទិកា "សម្លេងយុវជនវ័យក្មេង - សកម្មភាពរបស់សម្ព័ន្ធយុវជន"

(VOVWORLD) - វេទិកានេះគឺជាឱកាសសម្រាប់សមាជិកសម្ព័ន្ធយុវជន និងកុមារបង្ហាញពីបំណងប្រាថ្នា គំនិត និងចូលរួមមតិ គំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារ។
វេទិកា សំណួរជាង ១០០០០ ត្រូវបានផ្ញើទៅកាន់វេទិកានៅ៖ doithoai.doanthanhnien.vn។ រូបថត៖ doanthanhnien.vn

នាថ្ងៃទី ១៤ មីនា គណៈលេខាមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំវេទិកា “សម្លេងយុវជនវ័យក្មេង - សកម្មភាពរបស់សម្ព័ន្ធយុវជន” នៅទីក្រុងហាណូយ និងតាមប្រព័ន្ធអនឡាញនៅតាមទីកន្លែងជាច្រើននៅទូទាំងប្រទេស។ វេទិកានេះគឺជាឱកាសសម្រាប់សមាជិកសម្ព័ន្ធយុវជន និងកុមារបង្ហាញពីបំណងប្រាថ្នា គំនិត និងចូលរួមមតិ គំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារ។

ក្នុងវេទិកានេះ គណៈលេខាមជ្ឈិមសម្ព័ន្ធយុវជនបានផ្តល់ព័ត៌មាន ចែករំលែក និងតម្រង់ទិសដៅសកម្មភាពដល់សមាជិកសម្ព័ន្ធយុវជន និងកុមារអំពីគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងការងារថែទាំ  អប់រំ និងបំពាក់បំប៉នជំនាន់វ័យក្មេង កម្មវិធីសកម្មភាពរបស់សម្ព័ន្ធយុវជន សម្ព័ន្ធកុមារ និងពិភាក្សាអំពីលទ្ធផលដំបូងនៃការអនុវត្តដំណោះស្រាយ និងភារកិច្ចសំខាន់ៗនៃមហាសន្និបាតសម្ព័ន្ធយុវជនូទាំងប្រទេសលើកទី ១២ និងដោះស្រាយ ភារកិច្ចអនុវត្តន៍សំខាន់ៗ របស់សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ និងយុវជនវ័យក្មេងនៅទូទាំងប្រទេសនារយៈពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ