សិក្ខាសាលា​ពន្លឿនការវិនិយោគវៀតណាមនៅទីក្រុងតូក្យូឆ្នាំ ២០២៤

(VOVWORLD) - នារសៀលថ្ងៃទី១៨ វិច្ឆិកា នៅទីក្រុងតូក្យូ បានប្រព្រឹត្តិទៅសិក្ឋាសាលាពន្លឿនការវិនិយោគវៀតណាមនៅទីក្រុងតូក្យូឆ្នាំ២០២៤ ដោយទាក់ទាញការយកចិត្តទុកដាក់របស់អង្គភាពអាជីវកម្មជប៉ុនរាប់រយដែលគ្រោងនឹងវិនិយោគនៅវៀតណាម។ 

ថ្លែងក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Duc Minh បានសង្កត់ធ្ងន់លើសារៈសំខាន់ និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន ហើយបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់វិនិយោគិនជប៉ុនសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម។

សិក្ខាសាលា​ពន្លឿនការវិនិយោគវៀតណាមនៅទីក្រុងតូក្យូឆ្នាំ ២០២៤ - ảnh 1សិក្ខាសាលាបានទាក់ទាញការយកចិត្តទុកដាក់របស់អង្គភាពអាជីវកម្មជប៉ុនរាប់រយដែលគ្រោងនឹងវិនិយោគនៅវៀតណាម។ រូបថត់៖  Tuan Nhat - Ngoc Huan/VOV-Tokyo

អំពីគោលនយោបាយទាក់ទាញវិនិយោគរបស់វៀតណាមនាពេលនេះ លោក Nguyen Duc Minh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមផ្តល់អាទិភាពក្នុងការទាក់ទាញគម្រោងវិនិយោគលើវិស័យដូចជា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍។ ទីពីរគឺគ្រឿងអេឡិចត្រូនិកនិងរថយន្តអគ្គិសនី។ ទីបីគឺ semiconductor ថាមពលថ្មី ថាមពលកកើតឡើងវិញ ហើយទីបួនគឺ ជីវបច្ចេកវិទ្យា និងការថែទាំសុខភាព...។ ទាំងនេះគឺជាវិស័យដែលជប៉ុនមានបទពិសោធន៍និងប្រៀបខ្លាំង ខណៈដែលវៀតណាមមានតម្រូវការនិងសក្តានុពល។ តាមនោះ បង្កើតឱកាសដ៏អស្ចារ្យដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ។

សិក្ខាសាលា​ពន្លឿនការវិនិយោគវៀតណាមនៅទីក្រុងតូក្យូឆ្នាំ ២០២៤ - ảnh 2លោក Imano Hiroshi អនុប្រធានក្រុមហ៊ុន THK។ រូបថត់៖  Tuan Nhat - Ngoc Huan/VOV-Tokyo

លោក Imano Hiroshi អនុប្រធានក្រុមហ៊ុន THK ដែលជាសហគ្រាសឈានមុខគេក្នុងវិស័យផលិតគ្រឿងបន្លាស់មេកានិករបស់ជប៉ុនបានឲ្យដឹងថា៖ “ចាប់តាំងពី ១០ឆ្នាំមុន នៅពេលដែលយើងចាប់ផ្តើមវិនិយោគនៅវៀតណាម យើងទទួលបានបទពិសោធន៍នៃភាពទាក់ទាញរបស់វៀតណាមជាបណ្ដើរៗ។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសជាច្រើនមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន... បានមកបណ្តាក់ទុនយ៉ាងច្រើននៅទីក្រុងហាណូយ។ ចំពោះសក្ដានុពលនៃការអភិវឌ្ឍ វៀតណាមមានគុណសម្បត្តិច្រើនជាងបើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ដូច្នេះហើយ ទើបយើងសម្រេចចិត្តបន្តវិនិយោគលើគម្រោងនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ