សកម្មភាពដំណើរទស្សនកិច្ចនៅអ៊ីតាលីរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម

(VOV)​-ក្នុងក្របខ័ណ្ឌ​ដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅអ៊ីតាលិ នាថ្ងៃទី ​២១ ​មករា 
បានប្រព្រឹត្តិទៅពិធីទទួលជាផ្លូវការ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen
Phu Trong នៅវិមានប្រធានាធិបតី ក្រោម​អធិបតីភាពរបស់​ប្រធានាធិបតីអ៊ីតាលិ​ Giorgio
Napolitano ។ តាមរបៀបវារះ បន្ទាប់ពីពិ​ធីទទួល​អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម 
លោក Nguyen Phu Trong នឹងមានជំនួប​សន្ទនាជាមួយប្រធានាធិបតី Giogio Napolitano ជំនួបសន្ទនាជាមួយ​នាយក​រដ្ឋមន្ត្រី Mario Monti។

មុននោះ បន្ទាប់ពីពេលមកដល់ទីក្រុង Rome នាយប់ថ្ងៃទី ២០ មករា ​អគ្គ​លេខា​បក្ស ​
Nguyen Phu Trong បានអញ្ជើញទៅទស្សនា និងជួបសំណេះ​សំណាលជាមួយ
កម្មាភិបាល បុគ្គលឹក ស្ថានទូតវៀតនាម ប្រចាំនៅអ៊ីតាលី ​ដំណាង​សហគមជន
វៀតណាម​នៅអ៊ីតាលី។ នៅទីនេះ អគ្គលេខាបក្ស ​Nguyen Phu Trong បានវាយតំលៃ
ខ្ពស់សកម្មភាព​របស់ស្ថានទូតនិងសហគមន៍ជនវៀតណាម នៅអ៊ីតាលី ក្នុងរយះ
ពេលកន្លងទៅ បានរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ
ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីតាលី កាន់តែ
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។  អគ្គលេខាបក្ស ​Nguyen Phu Trong បានថ្លែងថា÷

“ខ្ញុំមានគោលបំណងថា÷ ក្នុងរយះពេលខាងមុខនេះ យើងត្រូវបន្ត​ពង្រីក​ប្រពៃណី
ការពារនិងថែទាំគ្នាទៅវិញទៅមក ឆ្ពោះទៅ​មាតុប្រទេស ជួយ​ឧបត្ថម្ភគ្នាទៅវិញទៅ
មកដើម្បីសម្រេចរាល់ភារកិច្ចរបស់ខ្លួន។ ខ្ញុំអបអរសាទរការផ្តើមគំនិតរបស់មនុស្ស
មួយចំនួនថា÷​សហគមន៍​ជនវៀតណាម ចូលរួម​ការងារ​របស់ស្ថានទូតដែរ៕​ ”

សកម្មភាពដំណើរទស្សនកិច្ចនៅអ៊ីតាលីរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅប្រលានយន្តហោះ Abelag បែលហ្ស៊ីក។ (Image: Vietnamplus+)


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ