|
សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ (radiovietnam.vn) |
VOV-នាព្រឹកថ្ងៃទី២៩ឧសភា បណ្ដាសមាជិកសភាដែលចូលរួមសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានពិភាគ្សានៅសាលប្រជុំអំពី
គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ពន្ធចំណូល
អង្គភាពអាជីវកម្ម។
គំរោងច្បាប់នេះបានប្រមូលផ្ដុំធ្វើវិសោធនកម្មបំពេញបន្ថែមក្រុមបញ្ហាមួយចំនួនដូចជាបំពេញបន្ថែមគោលនយោបាយអនុគ្រោះពន្ធចំពោះវិស័យផ្នែករបរ
ដំបន់មួយចំនួន។ រួមមតិអំពីគំរោងច្បាប់បណ្ដាសមាជិកសភាបានបង្ហាញការយល់ព្រមអំពីដំណើរការបន្ថយពន្ធ ប៉ុន្តែស្នើរប្រើប្រាស់កំរិតពន្ធមធ្យមគឺ២០%តាំងពីថ្ងៃទី១កក្កដាឆ្នាំ២០១៤។ ប្រការនេះនឹងបង្កលក្ខណៈជួយអង្គភាពអាជីវកម្មក្នុងប្រទេសផលិតកម្មអាជីវកម្មក៏ដូចជាសមស្របនឹងទំនរក្នុងដំបន់។ លោក Do Van
Ve សមាជិកសភាមណ្ឌល Thai Binh បានលើកមតិថា៖
“នាបច្ចុប្បន្ននិងប៉ុន្មានឆ្នាំខាងមុខអង្គភាពអាជីវកម្មនៅមានការលំបាកជាច្រើននិងនាពេលខាងមុខក្នុងពេលអនុវត្តគំរោងការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ អង្គភាពអាជីវកម្មកំពុងធ្វើសកម្មភាពត្រូវដោះស្រាយអំរែកធ្ងន់
អំពីហិរញ្ញវត្ថុ ដូច្នេះប្រសិនបើយើងបន្ថយចុះ២០%នោះនឹងចលនាអង្គភាព
អាជីវកម្ម បន្ធូបានកំលាំងរបស់ប្រជាជន។ រដ្ឋរួមជាមួយអង្គភាពអាជីវកម្មចែក
រំលែកការលំបាកបង្កកំលាំងចលករនិងការជឿជាក់របស់អង្គភាពអាជីវកម្ម។”
នាព្រឹកថ្ងៃដ៏ដែល រដ្ឋសភាបានស្ដាប់របាយការណ៍ត្រួតពិនិត្យ គំរោងច្បាប់
ទទួលជួបពលរដ្ឋ។នារសៀលថ្ងៃទី២៩ឧសភា ក្រោយពេលបានស្ដាប់របាយការណ៍ដោះស្រាយប្រមូលធ្វើវិសោធនកម្មពង្រាងច្បាប់អប់រំការពារជាតិ-សន្តិសុខ បណ្ដា
សមាជិកសភានឹងពិភាគ្សានៅសាលប្រជុំអំពីខ្លឹមសារមួយចំនួនដែលនៅតែមានមតិ
ខុសពីគ្នារបស់បង្រាងច្បាប់នេះ៕