សកម្មភាពយ៉ាងផុលផុសជាច្រើនរំលឹកខួបលើកទី៣៧ទិវារំដោះភាពខាងត្បូង-ឯកភាពប្រទេសជាតិ។

សកម្មភាពយ៉ាងផុលផុសជាច្រើនរំលឹកខួបលើកទី៣៧ទិវារំដោះភាពខាងត្បូង-ឯកភាពប្រទេសជាតិ។ - ảnh 1
ឧបនាយក រដ្ឋមន្ត្រីវៀតណាម Vu Van Ninh ប្រធានគណៈកម្មាធិការ ទទួលបន្ទុក Nam Bo ខាង លិច បានវាយតំលៃខ្ពស់រាល់សមិទ្ធិដែលវាល ទំនាបទន្លេ Cuu Long ទទួលបានក្នុង រយៈពេល១០ឆ្នាំកន្លងមក

VOV-នាព្រឹកថ្ងៃទី២៧មេសា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម
បាន ប្រព្រឹត្តទៅពិធីមិទ្ទីងរំលឹកខួបលើកទី៣៧ទិវារំដោះភាពខាងត្បូងនិង
រយៈពេល១០ឆ្នាំកសាងនិងអភិវឌ្ឍន៍វាលទំនាបទន្លេ Cuu Long។ ថ្លែងមតិ
នៅពិធីឧបនាយក រដ្ឋមន្ត្រីវៀតណាម Vu Van Ninh ប្រធានគណៈកម្មាធិការ
ទទួលបន្ទុក Nam Bo ខាង លិច បានវាយតំលៃខ្ពស់រាល់សមិទ្ធិដែលវាល
ទំនាបទន្លេ Cuu Long ទទួលបានក្នុង រយៈពេល១០ឆ្នាំកន្លងមក។ តាងនាម
ឲ្យបណ្ដាខេត្ត វាលទំនាបទន្លេ Cuu Long លោក​Tran Thanh Man លេខា គណៈកម្មាធិការបក្សទីក្រុង Can Tho បានសង្កត់ ធ្ងន់ថា៖ “ពង្រីកប្រពៃណីបដិវត្តដ៏ភ្លឺស្វាងរបស់បក្សភាគរដ្ឋអំណាចនិងប្រជាជន
ដំបន់វាល ទំនាបទន្លេ Cuu Long យើងរួមសហការសាមគ្គីរួមកំលាំងកាយ
ចិត្តខំប្រឹងប្រែងជា ច្រើនថែមទៀតបន្តនាំសេដ្ឋកិច្ចរបស់ដំបន់វាលទំនាប
ទន្លេ Cuu Long អភិវឌ្ឍន៍ យ៉ាងលឿននិងចីរភាពក្លាយទៅជាដំបន់សេដ្ឋកិច្ច
សំខាន់ភាគខាងត្បូងយ៉ាងចាប់ រហ័ស រួមចំណែកសកម្មចូលក្នុងសមិទ្ធិរួម
របស់ប្រទេសជាតិ។”
ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាព​នាថ្ងៃទី២៧មេសាក៏បានប្រព្រឹត្តទៅសន្និសីទ “ពន្លឿនវិនិយោគអភិវឌ្ឍន៍វាលទំនាបទន្លេ Cuu Long”ផងដែរ។ សន្និសីទបាន
ទាក់ ទាញដំណាងប្រមាណ៤០០នាក់ជាថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹម
ដំបន់ ស្ថាប័នការទូត អង្គការអន្តរជាតិនៅវៀតណាមនិងអង្គភាពអាជីវកម្ម
វិនិយោគិនក្នុង និងក្រៅប្រទេសមួយចំនួន។ នៅក្រុងហាណូយ នាថ្ងៃទី២៦
មេសា គណៈគ្រប់គ្រងមណ្ឌលកេរ៌្តដំណែល ពន្ធនាគារ Hoa Lo បានរៀបចំ ការប្រឡងស្វែងយល់ប្រវត្តិសាស្ត្រកេរ៌្តដំណែល ពន្ធនាគារ Hoa Lo។​ការ ប្រឡងសំដៅជួយឲ្យយុវជនរដ្ឋធានីយល់ដឹងអំពីកេរ៌្ត ដំណែលប្រវត្តិសាស្ត្រ
ពន្ធនាគារ Hoa Lo អប់រំជំនាន់វ័យក្មេងប្រពៃណីស្នេហាជាតិ ស្មារតីតស៊ូ របស់បណ្ដាយុទ្ធជនបដិវត្តដែលត្រូវឃុំខ្លួននៅ ពន្ធនាគាររបស់ពួក អាណានិគមនិយមនិងចាក្រពត្តិ។ នាថ្ងៃដ៏ដែលនៅខេត្ត Dong Thap បាន
ប្រព្រឹត្ត ទៅពិព័ររូបថត់ព្រឹត្តិការសិល្បៈ “ភាពស្អាតស្រុកកំណើតខ្ញុំ”។
វណ្ណកម្មជាង១៤០ ដែលត្រូវបានតាំងបង្ហាញបានឧទ្ទេសនាមដល់ទស្សនិកជន
បណ្ដារូបភាពដ៏ វិសេស វិសាលរស់រវើសអំពីស្រុកកំណើតទឹកដី មនុស្ស វៀតណាមក្នុងដំណើរការ សមាហរណកម្មនិងអភិវឌ្ឍន៍។ នាយប់ថ្ងៃទី២៦
មេសា បក្សភាគ រដ្ឋអំណាច កងទ័ព និងប្រជាជនខេត្ត Vinh Long បាន រៀបចំពិធីរំលឹកខួបលើកទី២០ទិវាបង្កើតឡើង វិញខេត្ត និងលើកទី៣៧ទិវា
រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនិងទទួល គ្រឿងឥស្សារិយយស ឯករាជ្យថ្នាក់ទី១ដោយបក្សនិងរដ្ឋប្រគល់ជូន៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ