ក្នុងឱកាស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៧ នៃទិវារំដោះភាខាងត្បូងវៀតណាម
ឯកភាពប្រទេស (ថ្ងៃទី ៣០ មេសា ឆ្នាំ១៩៧៥ – ថ្ងៃទី ៣០ មេសា ឆ្នាំ ២០១២) នា
យប់ថ្ងៃទី ២៥ មេសា នៅខេត្ត Phu Tho ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅ
កម្មវិធីជួបប្រាស្រ័យសិល្បៈ ក្រោមប្រធានបទ “បំណងប្រាថ្នាកជ័យជំនេះ” សំដៅ
តបស្នងសងគុណបណ្ដាវីរជនយុទ្ធជនពលីដែលបានពលីជីវិតដើម្បីបុព្វហេតុតស៊ូ
រំដោះប្រទេសជាតិ ឯកភាពប្រទេស។ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២៩ មេសា
ដល់ទី ១ ឧសភា ប្រព្រឹត្តទៅបណ្ដាកម្មវិធីសម្តែង សិល្បៈ ដើម្បីបំរើប្រជាជននៅ
ខ័ណ្ឌ ស្រុក ឃុំ ភូមិ នានា។ ក៏ក្នុងឱកាស់នេះដែរ ខេត្ត ភាគខាងត្បូងវៀតណាម រៀបចំជំនួបមុខជាមួយអតីតយុទ្ធជននៃផ្នែកពេទ្យទ័ព Can Tho – Hau Giang និងសកម្មភាពរំលឹកខួបជា ច្រើនផ្សេងៗទៀត៕
|
Image:Internet |