|
សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា។ |
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី៥ឧសភាគណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភា វៀតណាមបានរៀបចំសម័យប្រជុំលើកទី៨នៅក្រុងហាណូយ
ក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាNguyen Sinh Hung។ចូលរួមសម័យ
ប្រជុំមានដំណាងអចិន្ត្រៃ ក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការរបស់ រដ្ឋសភាដំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នអង្គការមួយចំនួន។ គណៈ
កម្មាធិការអចិន្ត្រៃ រដ្ឋសភា បានផ្តល់មតិអំពីវិធានការចែកចាយទុនប័ណ្ណជាតិ ចំនួន៥លាន៥សែនលានដុង សំរាប់ គំរោងការចំនួន១៩ចំណុះវិស័យ ធារាសាស្ត្រធំៗនៅបណ្ដាខេត្តដំបន់ព្រៃភ្នំ ភាគខាងជើង ភាគកណ្ដាលនិង
Tay Nguyen។ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នៅផ្តល់មតិអំពីគោលដៅ
ភារកិច្ច រយៈពេលអនុវត្តនិងប្រភពកំលាំងជាក់ស្ដែងរបស់បណ្ដាគំរោងការ
ចំណុះកម្មវិធី គោល ដៅជាតិនីមួយៗក្នុងដំណាក់កាល២០១២-២០១៥។
ក៏នៅសម័យប្រជុំគណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាបន្តផ្តល់មតិអំពីការត្រៀម
រៀបចំឲ្យសម័យលើកទី៣រដ្ឋសភាវៀត ណាមនីតិកាលទី១៣ គំរោងការ បន្តផ្លាស់ប្តូរថ្មីលើកកំពស់គុណភាព ប្រសិទ្ធភាព សកម្មភាពរបស់រដ្ឋសភាអនុម័ត្តលើសេចក្តីសំរេចចិត្តអំពីការអនុវត្តគោលនយោបាយច្បាប់ចំពោះជនមានគុណូបការៈចំពោះបដិវត្តនិងការងារចាត់តាំង កម្មាភិបាលជាដើម៕