សាធារណៈមតិថៃអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong។

សាធារណៈមតិថៃអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong។ - ảnh 1
សាធារណៈមតិថៃអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong។ (vov.vn)


        VOV-នាថ្ងៃទី២៨មិថុនាសារព័ត៌មានថៃបានបន្តជូនដំណឹងអត្ថបទសរសេរ​
អត្ថាធិបាយ​​វាយតំលៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់អគ្គលេខាបក្ស​
កុម្មុយនីស្ត​​វៀតណាមលោក Nguyen Phu Trong។ កាសែតសរសេរនិងកាសែត​
អេលិចត្រូនិក​​របស់ថៃបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen
Phu Trong ទទួលបានជោគជ័យដ៏ល្អប្រសើរ។ ជាពិសេស ការដែលថ្នាក់ដឹកនាំ​នៃ​
ប្រទេស​ទាំងពីរ វៀតណាម-ថៃបានចេញសេចក្តីថ្លែងការណ៍រួមលើកកំរិត​ទំនាក់​
ទំនងទ្វេភាគី​ឡើង​ដៃគូយុទ្ធសាស្ត្រទទួលបានការគាំទ្រសកម្មរបស់មជ្ឈដ្ឋានអ្នក​
នយោបាយ សាធារណៈ​មតិសង្គមនិងមណ្ឌលអង្គភាពអាជីវកម្មថៃ។ កាសែត
ប្រជាជាតិ ជាភាសា​អង់គ្លេស៍​របស់ថៃបានចាត់ទុកថា ដំណើរទស្សនកិច្ច​របស់​
អគ្គលេខា Nguyen Phu Trong បានបង្កើតដំណាក់កាលដៃគូយុទ្ធសាស្ត្ររវាង​វៀតណាមនិងថៃរួមចំណែក​ជំរុញ​បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
លើគ្រប់វិស័យ។ ក្នុងពេលនោះ ថ្នាក់ដឹក​នាំ​ក្រុមប្រឹក្សាអាជីវកម្មថៃ-វៀតណាម​បាន
​ឲ្យ​ដឹងថា ដំណើរទស្សនកិច្ចនៅថៃរបស់​អគ្គលេខា ​Nguyen Phu Trong បាន​បង្ក​
ឱកាស​សំរាប់ក្រុមប្រឹក្សាអាជីវកម្មថៃ-វៀតណាម​និងក្រុមប្រឹក្សាអាជីវកម្មវៀត​ណាម-ថៃរៀបចំកិច្ចប្រជុំជាលើកដំបូងដើម្បី​ពិភាគ្សា​អំពីបង្កើនកិច្ចសហប្រតិបត្តិ​ការ​វិនិយោគពាណិជ្ជកម្ម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ