សន្និបាតមជ្ឈឹមទី៦នីតិកាលទី១១បង្កើតសាធារណៈមតិល្អក្នុងកម្មាភិបាលបក្ខជននិងប្រជាជន

សន្និបាតមជ្ឈឹមទី៦នីតិកាលទី១១បង្កើតសាធារណៈមតិល្អក្នុងកម្មាភិបាលបក្ខជននិងប្រជាជន - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong
(រូបថតៈ Internet)

(VOV)-សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានបញ្ចប់ ប្រកបដោយជោគជ័យនិងសម្រេចរាល់របៀបវារៈដែលបានដាក់ចេញ។ នេះជា ព្រឹត្តការណ៌នយោបាយដ៏សែនសំខាន់ដែលបានទាក់ទាញការយកចិត្តទុកដាក់ របស់ប្រជាជនគ្រប់ស្រទាប់លើទូទាំងប្រទេស។តាមការឃ្លាំមើលថា កម្មាភិបាល បក្ខជននិងប្រជាជនបានវាយតម្លៃខ្ពស់ចំពោះបញ្ហាដែលទាក់ទិនដល់បណ្តា
វិស័យសេដ្ឋកិច្ចសង្គមអបរំបណ្តុះបណ្តាលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិង​កសាង
បក្សដែលសន្និបាតដាក់ចេញពិភាក្សាលើកនេះ។

        ខ្លឹមសារសំខាន់ក្នុងបទថ្លៃងមតិរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
Nguyen Phu Trong ត្រូវបានបក្ខជនជាច្រើនទទួលយកនិងសម្តែងនូវជំនឿជឿ​ជាក់លើស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤និងលើកទី៦ នឹងបាន​អនុវត្តយ៉ាងហ្មឹងម៉ាត់និងប្រកបដោយមានប្រសិទ្ធភាព។ បណ្ឌិត Nguyen Quoc
Dung នាយកសាលាសភាបណ្ដិតនយោបាយ រដ្ឋបាលមណ្ឌលទី៤ឲ្យដឹងថា៖

        “នេះជាលើកដំបូងដែលក្នុងបក្ស រាល់គុណវិបត្តិរបស់ការិយាល័យ
នយោបាយនិងបុគ្គលសមាជិកការិយាល័យនយោបាយត្រួវបានបើកចំហ
។ ប្រការ នេះនិងបង្កើតកម្លាំងចលករ ការលើកទឹកចិត្តក្នុងបក្សទាំងមូល
និងក្នុងប្រព័ន្ធនយោបាយទាំងមូលទៀតផង”។

        ចំពោះកម្មាភិបាលបក្ខជនភាគកណ្តាល ក្រោយពីតាមដានបទថ្លែងមតិ

បញ្ចប់សន្និបាតរបស់អគ្គលេខា Nguyen Phu Trong និងសេចក្តីជូនដំណឹង
សន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ លោក Nguyen
Tam Quy នៅខេត្ត Binh Dinh បានសម្តែងការស្រុះចិត្តគំនិតចំពោះរាល់ខ្លឹម
សារដែលបាន គណៈកម្មាធិការមជ្ឈឹមបក្សដាក់ចេញក្នុងសន្និបាត៖

        “ការរៀបចំផែនការយុទ្ធសាស្រ្តអំពីកម្មាភិបាលយុទ្ធសាស្រ្តតាំង
ពីយូរហើយមិនទាន់ដល់ទីបញ្ចប់។ ក្នុងលើកនេះដាក់ចេញបញ្ហារបស់

មជ្ឈឹមរៀបចំយុទ្ធ សាស្រ្តអំពីជួកម្មាភិបាល ដើម្បីជួរកម្មាភិបាលនេះ

អាចអនុវត្តភារកិច្ចរបស់បក្ស ក្នុងដំណាក់កាលថ្មី”។

        ប្រជាជនជាច្រើននាក់ក៏បានវាយតម្លៃខ្ពស់ចំពោះការដែល គណៈកម្មា ធិការមជ្ឈឹមប្រមូលផ្តុំពិភាក្សា ផ្តល់មតិអំពីការបន្តផ្លាស់ប្តូរថ្មីគោលនយោបាយ ច្បាប់អំពីដីធ្លីក្នុងដំណាក់កាលជម្រុញឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយ
កម្មប្រទេសជាតិ។ ពីព្រោះថា នេះក៏ជាបញ្ហាដែលត្រូវបានប្រជាជនយកចិត្ត
ទុកដាក់ជាពិសេសផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ