សន្និសីទអន្តរសភាអាស៊ី-អឺរុបលើកទី៧បានបើកនៅរដ្ឋធានីវៀងច័ន្ទ-ឡាវ។

សន្និសីទអន្តរសភាអាស៊ី-អឺរុបលើកទី៧បានបើកនៅរដ្ឋធានីវៀងច័ន្ទ-ឡាវ។ - ảnh 1
សន្និសីទដៃគូរអន្តរសភា អាស៊ី-អឺរ៉ុបលើកទី ៧ (ASEP-7) ដោយមាន ប្រធានបទ “ដៃគួរសភាអាស៊ី-អឺរ៉ុបដើម្បីការអភិវឌ្ឍន៍ចីរភាព” បានបើកនៅទីក្រុង វៀនច័ន្ធ ឡាវ។


        VOV-សន្និសីទដៃគូរអន្តរសភា អាស៊ី-អឺរ៉ុបលើកទី ៧ (ASEP-7) ដោយមាន
ប្រធានបទ “ដៃគួរសភាអាស៊ី-អឺរ៉ុបដើម្បីការអភិវឌ្ឍន៍ចីរភាព” បានបើកនៅទីក្រុង
វៀនច័ន្ធ ឡាវ។ តំណាងចំនួនជាង ៤០០ នាក់មកពីរដ្ឋសភានៃប្រទេសចំនួន ៤០ រួមជាមួយតំណាងនៃអង្គការអន្តរជាតិនានាបានចូលរួមសន្និសីទនេះ។ គណៈ ប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា Nguyen Sinh Hung បាន
ចូលរួមព្រឹត្តិការនេះ។ ថ្លែងមតិក្នុងពិធីបើកសន្និសីទ ប្រធានរដ្ឋសភាឡាវ លោក
ស្រី Pany Yathotou និងជាប្រធាន ASEP-7 បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ ការបើកទូលាយដៃគូរអន្តរសភាអាស៊ី-អឺរ៉ុបក្នុងរយៈពេល ១០ ឆ្នាំកន្លងមក តម្រូវការធានាអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព ការស្វែងរកវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច
នៅប្រទេសនិមួយៗ ពិសេសគឺបញ្ហាបំណូលសាធារណៈ ការប្រែប្រួលអាកាសធាតុ ការបង្ការប្រឆាំងនឹងគ្រោះធម្មជាតិនិងការធានាសន្តិសុខម្ហូបអាហា ។

         “ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹងឱកាសជាច្រើន ដើម្បីរួមគ្នា អភិវឌ្ឍន៍។ ជំនួបប្រាស្រ័យរវាងបណ្ដាថ្នាក់ដឹកនាំ សេដ្ឋកិច្ច និងសង្គម ក្នុងក្រប
ខ័ណ្ឌនៃសន្និសីទជាន់ខ្ពស់ អាស៊ី- អឺរ៉ុបលើកនេះ ការក្លាសយទៅជា ដៃគួសភា 
វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុប មានអត្ថន័យ យុទ្ធសាស្ត្រ រួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្តិការ នៅចំពោះមុខនេះ 
ដើម្បីផលប្រយោន៍នៃប្រជាជន​អាស៊ី និងអឺរ៉ុប។”

        តាងនាមរដ្ឋាភិបាលឡាវ នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong បាន
លើកច្បាស់ថា៖

        “ យើងបានដឹងថា៖ សភា ASEP ជាដំណាង អោយសិទ្ធិប្រយោជន៍ របស់
ប្រជាជននៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ជាមួយប្រជាជនចំនួន ៤,៧ ពាន់លាននាក់ ស្មើនឹង ៦៥%ចំនួនប្រជាជននៃពិភពលោក។ ពីយូណាស់មកហើយ ប្រជាជន
យើងនៃទ្វីបទាំងពីរ សុទ្ធតែមានគោលបំណងថា៖ បង្កើនកិច្ចសហប្រតិបត្តិការ
រួមរស់ជាមួយគ្នាប្រកបដោយមិត្តភាពយោគយល់គ្នាទៅវិញទៅមក ដើម្បីការ
អភិវឌ្ឍន៍សម្បូររុងរឿងនៃប្រទេសទាំងឡាយ។”

        បន្ទាប់ពីពិធីបើក ដំណាងនានា បានចូលរួមសន្និសីទ ដៃគូរសភានៃបណ្ដា ប្រទេសអាស៊ី -អឺរ៉ុប លើកទី ៧ បានចូលរួមកិច្ចប្រជុំពេញអង្គរ លើកទី ១ ដើម្បី
ឯកភាពអនុម័ត្តទៅលើ របៀបវារះ និង​ស្ដាប់រាល់មតិ របស់ប្រធានគណះប្រតិភូ នានា ស្ដីអំពីក្រុមបញ្ហាចំនួន៣គឺ៖ គ្រប់គ្រងនិងដោះស្រាយបញ្ហាបំណុល
សាធារណះ បង្កាប្រឆាំងគ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុ ធានា សន្តិសុខស្បៀងអាហារ…ជាដើម។ 

សន្និសីទអន្តរសភាអាស៊ី-អឺរុបលើកទី៧បានបើកនៅរដ្ឋធានីវៀងច័ន្ទ-ឡាវ។ - ảnh 2
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា Nguyen Sinh Hung បានចូលរួមព្រឹត្តិការនេះ។

        ថ្លែងមតិនៅសម័យប្រជុំលើកនេះ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh
Hung បានសង្កត់ធ្ងន់ថា ជាដំណាងរបស់ប្រជាជនដើម្បីប្រជាជនបណ្ដាសមាជិក
ASEP ដើរតួនាទីមិនអាចផ្លាស់ប្តូរបានក្នុងការធ្វើឲ្យជ្រាលជ្រៅថែមទៀតការយល់
ដឹងគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅជាងទៀតរវាង
អាស៊ី-អឺរុប។

        ប្រធានរដ្ឋសភា Nguyen Sinh Hung បានចាត់ទុកថាសន្និសីទ ASEP 7 បាន ប្រព្រឹត្តទៅក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកស្ដារយ៉ាងយឺតមានហនិភ័យជា
ច្រើន ស្ថានភាពនយោបាយសន្តិសុខប្រព្រឹត្តទៅដ៏ស្មុគស្មាញនៅដំបន់ជាច្រើន។
ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖

        “វៀតណាមបានឃើញថា ជាមួយស្ថានភាពបណ្ដាគ្រោះមហោន្តរាយធម្មជាតិ កើតមានឡើងជាបន្តបន្ទាប់ ជាងពេលណាទាំងអស់ បញ្ហាធានាសន្តិសុខស្បៀង
អាហារកំពុងក្លាយទៅជាបន្ទាន់និងជាកត្តាសំខាន់ធានាឲ្យភាពសម្បូរុងរឿងនិង
អភិវឌ្ឍន៍ចីរភាពរបស់បណ្ដាប្រទេស។​ដូច្នេះបណ្ដាសមាជិក ASEP ត្រូវគាំទ្រ​ការ​ជំរុញវិធានការលើកកំពស់ប្រសិទ្ធភាពកសិកម្មនិងផលិតកម្មស្បៀងអាហារសំដៅ
ធានាសន្តិសុខស្បៀងអាហារសំរាប់សមាជិក ASEM។”

​​​​​​​        ក្នុងសម័យប្រជុំពេញអង្គរនារសៀលថ្ងៃទី ៣ តុលា សន្និសីទបានឯកភាព
រៀបចំ ពិធីបញ្ចូលប្រទេសជាសមាជិកថ្មីចំនួន ៤ គឺ៖ អ៊ូស្ត្រាលី មីយ៉ាន់ម៉ា រុស្ស៊ី
ញូវសេឡែន។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចចូលរួមសន្និសីទអន្តរសភាអាស៊ី-អឺរ៉ុបលើកទី
៧ ប្រកបដោយជោគជ័យ៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ