សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២៣​៖ "បដិវត្តន៍ AI គឺជាដំណើរដ៏វែងឆ្ងាយ ដូច្នេះយើងគួរ​​ដើរ​ជាមួយគ្នា"

(VOVWORLD) - សន្និសីទតុមូលស្ដីពី “ការអនុវត្តបញ្ញាសិប្បនិមិត្ត(AI) ទ្រង់ទ្រាយចង្អៀត ” ដោយមានការចូលរួមពីគណៈប្រតិភូអន្តរជាតិរាប់រយនាក់ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែធ្នូ នៅទីក្រុង Ha Long ខេត្ត Quang Ninh។ នេះគឺជាសន្និសីទបើកឆាក សម្រាប់សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម (VIDW) ២០២៣។
សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២៣​៖ សន្និសីទតុមូលស្ដីពី “ការអនុវត្តបញ្ញាសិប្បនិមិត្ត(AI) ទ្រង់ទ្រាយចង្អៀត ” បានបើកឆាក សម្រាប់សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម (VIDW) ២០២៣។ រូបថត៖ Truong Giang/VOV

សន្និសីទបានទាក់ទាញមតិជាច្រើនពីអ្នកជំនាញ អ្នកគ្រប់គ្រង និងតំណាងអង្គការអន្តរជាតិ ដូចជាសហភាពទូរគមនាគមន៍អាស៊ី ធនាគារពិភពលោក និងថ្នាក់ដឹកនាំនៃក្រសួងគ្រប់គ្រងឯកទេសនៃបណ្តាប្រទេសអាស៊ាន ជប៉ុន អង់គ្លេស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ដោយចែករំលែកសារស្តីពីការតម្រង់ទិសអភិវឌ្ឍន៍នៃកម្មវិធី AI ទ្រង់ទ្រាយចង្អៀត; គំរូជាក់ស្តែងនៃការអនុវត្តន៍ដោយជោគជ័យនៅក្នុងប្រទេសនានា។ ហើយទន្ទឹមនឹងនោះ បានផ្តល់ដំណោះស្រាយរួមមួយ។

សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២៣​៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានលោក Nguyen Manh Hung ។ រូបថត៖ Truong Giang/VOV

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានលោក Nguyen Manh Hung មានប្រសាសន៍ថា៖ “ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការចាប់យកឱកាស និងប្រើប្រាស់ឱ្យបានល្អនូវអត្ថប្រយោជន៍របស់ AI នឹងមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ឈានមុខគេ និងអាចតាមទាន់ប្រទេសអភិវឌ្ឍន៍។ បដិវត្តន៍ AI ទាមទារឱ្យយើងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបង្កើនគុណសម្បត្តិ និងកាត់បន្ថយហានិភ័យ។ បដិវត្តន៍ AI គឺជាដំណើរដ៏វែងឆ្ងាយ ដូច្នេះយើងគួរដើរជាមួយគ្នា”។

សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៥ ខែធ្នូ ជាមួយនឹងព្រឹត្តិការណ៍សន្និសីទស្តីពីវេទិកាឌីជីថលសម្រាប់រដ្ឋាភិបាលឌីជីថល សន្និសីទអាស៊ានលើកទី ៤ ស្តីពីបច្ចេកវិទ្យា ៥G និងសិក្ខាសាលាស្តីពីការកាត់បន្ថយថ្លៃសេវារ៉ូមីងអន្តរជាតិ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ICT ប្រកបដោយសុវត្ថិភាព និងចម្រុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ