សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai ជួយឧបត្ថម្ភ សាងសង់មជ្ឈមណ្ឌលបាល់ទាត់ជាតិកម្ពុជា។
(VOV) /  
|
ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម(BIDV) និងធនាគារវិនិយោគអភិវឌ្ឍន៍កម្ពុជា (BIDC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយជាប្រាក់ប្រមាណ២២០ពាន់ដុល្លារអាមេរិកសំរាប់ FFC (vietnamplus.vn) |
VOV-នាថ្ងៃទី១៨មិថុនាសហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានរៀបចំពិធី
បើកសម្ភោធន៍មជ្ឈមណ្ឌលបាល់ទាត់ជាតិនិងវិទ្យាស្ថានបាល់ទាត់កម្ពុជានៅ
ស្រុកបាទីខេត្តកណ្ដាល។ សំណង់ត្រូវបានសាងសង់ឡើងដោយថវិការអំពី
គំរោងការ Goal Projec របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងអ្នកធ្វើ
ហិរញ្ញប្បទានក្នុងនិងក្រៅប្រទេស ក្នុងនោះមានវៀតណាមផង។ ថ្លែងមតិនៅ
ពិធី លោក Tran Bac Ha ប្រធានក្រុមប្រឹក្សាអភិបាលធនាគារវិនិយោគនិង
អភិវឌ្ឍន៍វៀតណាម(BIDV) និងជាប្រធានសមាគមវិនិយោគិនវៀតណាមនៅ
កម្ពុជា (AVIC) បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai បានផ្ដល់
ជំនួយឧបត្ថម្ភមានតំលៃ៤លានដុល្លារអាមេរិកសំរាប់មជ្ឈមណ្ឌលនិងវិទ្យាស្ថាន
បាល់ទាត់កម្ពុជា។ មុននោះនាថ្ងៃទី១៧មិថុនា BIDV និងធនាគារវិនិយោគ
អភិវឌ្ឍន៍កម្ពុជា (BIDC) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយជា
ប្រាក់ប្រមាណ២២០ពាន់ដុល្លារអាមេរិកសំរាប់ FFC ដើម្បីរៀបចំការប្រគួតបាល់
ទាត់អន្តរជាតិ BIDC CUP ២០១៣និងខ្ទង់ប្រាក់ប្រមាណ១សែនដុល្លារអាមេរិក
សំរាប់មជ្ឈមណ្ឌលបាល់ទាត់ជាតិកម្ពុជាផងដែរ៕
-VOV