សារទូរលេខសួរសុខទុក្ខអំពីគ្រោះរញ្ជួយដីនៅចិន

(VOVWORLD) - ដោយទទួលបានព៌ត៌មានថា កាលពីថ្ងៃទី១៨ ខែធ្នូ នៅស្រុក Di Shishan ខេត្ត Gansu ប្រទេស ចិន គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានកើតឡើង ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងតំបន់ នាថ្ងៃទី ១៩ ខែធ្នូ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមកុម្មុយនិស្តវៀតណាមលោក លោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Vo Van Thuong បានផ្ញើសារទូរលេខសួរសុខទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ 
សារទូរលេខសួរសុខទុក្ខអំពីគ្រោះរញ្ជួយដីនៅចិន - ảnh 1ក្រុមអ្នកជួយសង្គ្រោះធ្វើការជួយសង្គ្រោះនៅក្នុងទីក្រុង Haidong ខេត្ត Qinghai (ប្រទេសចិន) បន្ទាប់ពីការរញ្ជួយដីនៅក្នុងខេត្ត Gansu ប្រទេសជិតខាងកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានផ្ញើសារទូរលេខសួខសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សារដ្ឋចិនលោក Li Qiang ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើសារទូរលេខសួរសុខទុក្ខជូនចំពោះប្រធានគណៈកម្មាធិការសភាប្រជាជនចិន Zhao Leji។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស Bui Thanh Son ក៏បានផ្ញើសារទូរលេខសួរសុខទុក្ខជូនចំពោះរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ