សហភាពអឺរ៉ុបប្រកាសផែនការបិទចក្រទ្វារព្រំដែន

(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) បានគាំទ្រការបន្តដាក់កំហិតនៃការធ្វើដំណើរឆ្លងប្រទេសក្នុងរយៈពេល ៣០ ថ្ងៃទៀត ពោលគឺរហូតដល់ពាក់កណ្តាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID- 19 ។
សហភាពអឺរ៉ុបប្រកាសផែនការបិទចក្រទ្វារព្រំដែន - ảnh 1 តំបន់ព្រំដែនរវាងប៉ូឡូញនិងអ៊ុយក្រែននៅ Dorohusk ភាគខាងកើតប៉ូឡូញ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ៨ ខែឧសភា គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថា ប្លុកនេះបានគាំទ្រការបន្តដាក់កំហិតនៃការធ្វើដំណើរឆ្លងប្រទេសក្នុងរយៈពេល ៣០ ថ្ងៃទៀត ពោលគឺរហូតដល់ពាក់កណ្តាលខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID- 19 ។

នាបច្ចុប្បន្ន យ៉ាងហោចណាស់មានប្រទេសចំនួន ១៧ នៅតំបន់ Schengen បានអនុវត្តន៍ការដាក់កំហិតនៃការធ្វើដំណើរ។ យោងតាមសមាជិការ អឺរ៉ុបទទួលបន្ទុកបណ្ដាបញ្ហាមហាផ្ទៃ លោកស្រី Ylva Johansson បានឲ្យដឹងថាការដាក់កំហិតនៃការធ្វើដំណើរដោយសេរី និងការត្រួតពិនិត្យព្រំដែនផ្ទៃក្នុងនឹងចាំចាច់ត្រូវដកចេញជាបណ្ដើរៗ មុនពេលលុបចោលវិធានការស្រដៀងគ្នានេះចំពោះព្រំដែនខាងក្រៅ ហើយធានាសិទ្ធចូលប្រទេស ក្នុងគោលដៅមិនចាំបាច់ សម្រាប់ពលរដ្ឋនៅខាងក្រៅ EU។

នាថ្ងៃដដែល រដ្ឋមន្រ្តីនៃតំបន់ចាយប្រាក់អឺរ៉ូ (eurozone)បានអនុម័តជាផ្លូវការលើទឹកប្រាក់ចំនួន ២៤០ ពាន់លានអឺរ៉ូ ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសអឺរ៉ុប ដែលកំពុងជួបប្រទះនឹងការលំបាក ដោយសារជំងឺរាតត្បាត COVID- 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ