អនុម័តលើសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ជប៉ុនស្ដីពីគំនិតផ្ដួចផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញឆ្លើយតបនឹងជំងឺឆ្លង Covid-19

(VOVWORLD) - នាថ្ងៃទី២២ មេសា បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ាន នានានិងប្រទេសជប៉ុនបានអនុម័តជាផ្លូវការលើ សេចក្ដីថ្លែងការណ៍រួមស្ដីពី គំនិតផ្ដួចផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញសំដៅឆ្លើយតបនឹងផលវិបាកលើផ្នែកសេដ្ឋកិច្ចនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយជំងឺឆ្លង Covid-19។ 

 នេះជាលទ្ធផលនៃការពិភាក្សាការងារតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីក្រសួង ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ក្នុងឋានៈជាប្រធាន ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២០ ជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងឧស្សាហកម្មជប៉ុនលោក Kajiyama Hiroshi កាលពីថ្ងៃទី១៧ មេសា។         សេចក្ដីថ្លែងការណ៍នេះបានអះអាង នូវឯកភាពរវាងប្រទេសអាស៊ានទាំងអស់និងជប៉ុន ក្នុងការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយនានា សំដៅសម្រេចបានគោលដៅស្នូលទាំង៣នោះគឺ៖ រក្សាទំនាក់ទំនងសេដ្ឋកិច្ច ដ៏ស្អិតរមួតរវាងអាស៊ាននិងជប៉ុន បន្ធូរបន្ថយផលប៉ះពាល់ដែលជំងឺ Covid-19 បង្កឡើងចំពោះសេដ្ឋកិច្ច និងបង្កើនសមត្ថភាពស្ដារសេដ្ឋកិច្ចឡើងវិញ។

ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងជប៉ុន បានឯកភាពលើគោលការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដូចជា៖ សន្យាបើកទីផ្សារនិងរាំងស្កាត់ការរអាក់រអួលនៃសកម្ម ភាពសេដ្ឋកិច្ច ពង្រឹង កសាងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងលើសកលលោកឲ្យបាននិរន្តរ សម្បូរ បែប ធានាការដោះដូរមុខទំនិញចាំបាច់ ស្វែងរកដំណោះស្រាយប្រកប ដោយភាពច្នៃប្រឌិតដើម្បីធានាសកម្មភាពរបស់អង្គភាពអាជីវកម្ម រួមទាំង ខ្នាតមធ្យម តូចនិងមីក្រូ (MSMEs)។

នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញ “ផែនការធ្វើសកម្មភាពដើម្បី ស្ដារសេដ្ឋកិច្ចឡើងវិញរវាងអាស៊ាន-ជប៉ុន” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ