អបអរសាទរខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅខេត្ត Thai Nguyen

(VOVWORLD) -នាយប់ថ្ងៃទី ២៨ ខែធ្នូ  នៅទីក្រុង Thai Nguyen បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់ប្រធានហូជីមិញទៅកាន់ខេត្ត Thai Nguyen។ 
អបអរសាទរខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅខេត្ត Thai Nguyen - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រធានរដ្ឋសភា លោក Vuong Dinh Hue; អតីតអគ្គលេខាបក្ស លោក Nong Duc Manh; ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។

ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលរដ្ឋាភិបាល និងប្រជាជនខេត្ត Thai Nguyen សម្រេចបានក្នុងរយៈពេល ៦០ឆ្នាំកន្លងមក។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ខេត្ត Thai Nguyen ត្រូវបន្តអនុវត្តកំណែទម្រង់រដ្ឋបាល; ខិតខំកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម អភិវឌ្ឍសហគ្រាស និងទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស។

“Thai Nguyen ត្រូវការកសាងក្រុមអ្នកដឹកនាំ និងអ្នកប្រមុខមានភាពស្វាហាប់ ច្នៃប្រឌិត ហ៊ានគិត និងហ៊ានធ្វើដើម្បីប្រយោជន៍រួម។ លើកកម្ពស់ប្រសិទ្ធភាពនៃទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពង្រឹងការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ។ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់កណ្តាលខាងជើង និងតំបន់ភ្នំ ភ្ជាប់ជាមួយការអនុវត្តផែនការរបស់ខេត្ត Thai Nguyen  ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងជំហានលោតផ្លោះអភិវឌ្ឍន៍ចំនួន ៦។ ខេត្តត្រូវផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលភ្ជាប់ជាមួយច្រករបៀងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់”។

ប្រធានរដ្ឋសភាក៏បានកត់សម្គាល់ផងដែរថា Thai Nguyen ត្រូវបំពេញការងារបានល្អក្នុងការការពារ និងថែរក្សាសុខភាពប្រជាជន។ បង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ រវាងតំបន់លំនៅដ្ឋានក្នុងខេត្ត; ធានាថាប្រជាជន ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល   ទទួលបានផលផ្លែនៃការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ