អាមេរិកជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19

(VOVWORLD) - នាថ្ងៃទី ៣១ ខែមីនា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដែលអាមេរិកផ្តល់ជំនួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ានដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19 ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ចាប់តាំងពីជំងឺរាតត្បាត Covid-19 បានផ្ទុះឡើង សហរដ្ឋអាមេរិកបានផ្តល់ថវិកាជំនួយមនុស្សធម៌និងសុខាភិបាលបន្ទាន់ ដែលមានទឹកប្រាក់ជាង ១៨ លានដុល្លារអាមេរិកដល់បណ្តាប្រទេសសមាជិកអាស៊ាន។

ជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកដល់បណ្តាប្រទេសសមាជិកអាស៊ាន រួមមានការរៀបចំបន្ទប់ពិសោធន៍ដែលមានសមត្ថភាពធ្វើតេស្តិ៍វីរុស SARS-CoV-2 ក្នុងទ្រង់ទ្រាយធំ រួមទាំងការគ្រប់គ្រងនិងបង្ការការឆ្លងជំងឺ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពឯកសារបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលផងដែរ។ សម្រាប់ប្រទេសវៀតណាមវិញ សហរដ្ឋអាមេរិកបានផ្តល់ថវិកាជិត ៣ លានដុល្លារអាមេរិក ដើម្បីជួយរដ្ឋាភិបាលវៀតណាមរៀបចំប្រព័ន្ធធ្វើតេស្តនិងតាមដានករណីឆ្លងជំងឺ និងផ្តល់ជំនួយដល់អ្នកជំនាញផ្នែកបច្ចេកទេសដើម្បី បង្កើនការទប់ទល់ រៀបចំ និងបង្កានឹងការឆ្លងជម្ងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ