អាមេរិកផ្ដល់ទឹកប្រាក់ចំនួន៩,៥លានដុល្លាអាមេរិកជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

(VOVWORLD) - កាលពីខែមេសាកន្លងទៅ USAID បានផ្ដល់ ទឹកប្រាក់ចំនួន៤,៥លានដុល្លាអាមេរិកដើម្បីជួយវៀតណាមឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19៕

 នាថ្ងៃទី២ ឧសភា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink បានឲ្យដឹងថារដ្ឋាភិបាលអាមេរិក តាមរយៈស្ថាប័នអភិវឌ្ឍ អន្តរជាតិអាមេរិក (USAID) នឹងផ្ដល់ទឹកប្រាក់ចំនួន៥លានដុល្លាអាមេរិក បន្ថែមទៀតដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ទៅលើ សេដ្ឋកិច្ចវៀតណាម។ កញ្ចប់ជំនួយនេះត្រូវបានបើកភ្លាមៗដើម្បីផ្គត់ផ្គង់ ប្រភពធនធានចាំបាច់នានាដូចជា៖ ទ្រទ្រង់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចឯ កជន លើកកំពស់សមត្ថភាពទ្រទ្រង់អង្គភាពអាជីវកម្មក្នុងបរិបទដែលតម្រូវ ការកើនឡើងយ៉ាងខ្លាំង ព្រមទាំងសហការជាមួយភាគីទាក់ទិននានានៃរដ្ឋា ភិបាលវៀតណាមដើម្បីជំរុញដំណោះស្រាយឧបត្ថម្ភរបស់វៀតណាមផងដែរ។

គួរបញ្ជាក់បន្ថែមទៀតថា កាលពីខែមេសាកន្លងទៅ USAID បានផ្ដល់ ទឹកប្រាក់ចំនួន៤,៥លានដុល្លាអាមេរិកដើម្បីជួយវៀតណាមឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ