អាមេរិកស្ទាក់ចាប់ការវាយប្រហាជា​ច្រើន​របស់ក្រុម Houthi នៅសមុទ្រក្រហម

(VOVWORLD) - ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី ២៦ ខែធ្នូ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន និងកាំជ្រួចរាប់សិបដែលបាញ់ដោយកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន សំដៅទៅលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរក្នុងសមុទ្រក្រហម។

ទីបញ្ជាការកណ្តាលនៃក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ខ្លួនមិនបានកត់ត្រាការខូចខាត ឬការរងរបួសណាមួយចំពោះកប៉ាល់ដែលកំពុងធ្វើដំណើរក្នុងតំបន់នោះទេ។ ជាក់ស្តែង ក្នុងរយៈពេល១០ម៉ោង កងទ័ពអាមេរិកបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន១២គ្រឿង មីស៊ីលប្រឆាំងនាវាចំនួន៣ និងមីស៊ីលពីដីទៅដីចំនួន២គ្រាប់។

អាមេរិកស្ទាក់ចាប់ការវាយប្រហាជា​ច្រើន​របស់ក្រុម Houthi នៅសមុទ្រក្រហម - ảnh 1នាវាកងទ័ពជើងទឹកអ៊ីស្រាអែល យាមល្បាតនៅសមុទ្រក្រហម ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN

សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងក្នុងបរិបទដែលកងកម្លាំង Houthi បានប្រកាសនៅថ្ងៃដដែលថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងការវាយប្រហារដោយយន្តហោះដ្រូនប្រឆាំងនឹងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

យោងតាមមន្ទីរបញ្ចកោណ ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង កងកម្លាំង Houthi បានធ្វើការវាយប្រហារជាង ១០០ លើក ដោយប្រើប្រាស់យន្តហោះដ្រូននិងមីស៊ីល សំដៅទៅលើនាវាពាណិជ្ជកម្មចំនួន ១០ គ្រឿងដែលកំពុងធ្វើដំណើរនៅលើសមុទ្រក្រហម។ នេះគឺជាខ្សែផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយក្នុងពិភពលោក ដោយមាន ១២% នៃចរាចរណ៍ទំនិញពិភពលោកឆ្លងកាត់ទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ