អាល្លឺម៉ង់ផ្តល់ជំនួយ ៥០០ លានអឺរ៉ូដល់អ៊ុយក្រែន

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃទី ១៩ ខែមីនា បានប្រកាសអំពីកញ្ចប់ជំនួយថ្មីរបស់ប្រទេសនេះ សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៥០០ លានអឺរ៉ូ(ប្រហែល ៥៤៣ លានដុល្លារអាមេរិក)។ 
អាល្លឺម៉ង់ផ្តល់ជំនួយ ៥០០ លានអឺរ៉ូដល់អ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ។ រូបថត៖ រ៉យទ័រ

ព័ត៌មាននេះត្រូវបាននាំចេញនៅខាងក្រៅការចរចាររវាងអាល្លឺម៉ង់ ជាមួយអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀតនៅឯមូលដ្ឋានទ័ពអាកាស Ramstein (អាល្លឺម៉ង់)។ កញ្ចប់ជំនួយថ្មីរបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែននឹងរួមបញ្ចូលនូវគ្រាប់រំសេវចំនួន ១០.០០០គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ នាថ្ងៃទី ១៩ ខែមីនា អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz បានបន្តការពារការសម្រេចចិត្តមិនផ្ទេរមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឲ្យ ទីក្រុង Kiev នោះទេ។

ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងប៊ែរឡាំង អធិកាបតី Scholz បានសង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់គឺជាប្រទេសអឺរ៉ុបដែលផ្តល់ជំនួយច្រើនបំផុតដល់អ៊ុយក្រែន ដោយរហូតមកដល់ពេលនេះបានផ្តល់ឬសន្យាផ្តល់ជំនួយក្នុងតម្លៃសរុប ២៨ ពាន់លានអឺរ៉ូដល់រដ្ឋាភិបាលទីក្រុងគៀវ។ អាឡឺម៉ង់ក៏បានផ្ទេរសព្វាវុធគ្រប់ប្រភេទទៅឱ្យអ៊ុយក្រែនផងដែរ ដូចជា៖ រថក្រោះ កាំភ្លើងធំ មីស៊ីល Patriot និងមីស៊ីលការពារដែនអាកាសទំនើប Iris-Tជាដើម។ មេដឹកនាំអាល្លឺម៉ង់បានឲ្យដឹងថា ប្រការទាំងនេះត្រូវបានសម្រេច "ដោយប្រយ័ត្នប្រយែង និងសម្របសម្រួលយ៉ាងត្រឹមត្រូវ" ជាមួយសម្ព័ន្ធមិត្ត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ