អូស្ត្រាលីប្តេជ្ញាផ្គត់ផ្គងជំនួយឧបត្ថម្ភធំៗ សម្រាប់ទំនាក់ទំនងអូស្ត្រាលី-អាស៊ាន
(VOVWORLD) - នាថ្ងៃទី ៥ ខែមិនា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយឧបត្ថម្ភសម្រាប់គម្រោងសហគមន៍ សាកលវិទ្យាល័យ និងអាជីវកម្មចំនួន ៣៨ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គម្រោងទាំងនេះត្រូវបានផ្តល់មូលនិធិ តាមរយៈក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន និងវិទ្យាស្ថានអូស្ត្រាលី-ឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ រូបថត៖ VOV |
ក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន គាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលយុវជនអូស្ត្រាលី-អាស៊ាន សម្រាប់សិស្សវិទ្យាល័យនៅទូទាំងប្រទេសអូស្ត្រាលី និងតំបន់អាស៊ីអាគ្នេយ៍; ជួយឧបត្ថម្ភសារមន្ទីរក្នុងអាស៊ាន និងអូស្ត្រាលីធ្វើការពន្យល់ និងផ្សព្វផ្សាយប្រវត្តិសាស្រ្តដែនសមុទ្ររួមគ្នារបស់អាស៊ាន និងអូស្ត្រាលី។ ជាមួយគ្នានោះ ឧបត្ថម្ភសាកលវិទ្យាល័យ Deakin (អូស្ត្រាលី) ដើម្បីរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ក្នុងគោលបំណង ជម្រុញដំណើរការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសម៉ាឡេស៊ី វៀតណាម និងអូស្ត្រាលី។
រីឯវិទ្យាស្ថានអូស្ត្រាលី-ឥណ្ឌូណេស៊ី ជួយឧបត្ថម្ភដល់ការរៀបចំសិក្ខាសាលា និងសកម្មភាពបណ្តុះបណ្តាលនៃបណ្តាញគ្រូពេទ្យជនបទរដ្ឋ New South Wales នៅទីក្រុង Maluku (ឥណ្ឌូនេស៊ី) ដើម្បីបង្កើនសមត្ថភាពសុខាភិបាលសហគមន៍នៅតំបន់ដាច់ស្រយាល ជាពិសេសជម្រុញការតភ្ជាប់ជាលក្ខណៈសកល និងការផ្ទេរចំណេះដឹង៕