អាហ្សង់ទីនបានប្រកាស​នឹង​មិនចូលរួម BRICS

(VOVWORLD) - រដ្ឋាភិបាលអាហ្សង់ទីនកាលពីថ្ងៃទី ២៩ ខែធ្នូ បានប្រកាសជាផ្លូវការថា ប្រទេសនេះនឹងមិនចូលរួមក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) នោះទេ។

នៅក្នុងលិខិតផ្ញើជូនមេដឹកនាំប្រទេសជាសមាជិក BRICS៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប្រធានាធិបតីអាហ្សង់ទីនថ្មីលោក Javier Milei បានឲ្យដឹងថា បច្ចុប្បន្ននេះមិនមែនជាពេលវេលាត្រឹមត្រូវសម្រាប់ប្រទេសអាហ្សង់ទីនក្លាយជាសមាជិក BRICS នោះទេ។ កាយវិការនេះគឺជាការផ្លាស់ប្តូរមួយនៅក្នុងគោលនយោបាយសេដ្ឋកិច្ចនិងការបរទេសរបស់លោក ប្រធានាធិបតី Milei ដែលបានដើរតាមមាគ៌ាប្រជានិយមស្តាំនិយម ហើយបានចូលកាន់តំណែងនៅដើមខែនេះ។

អាហ្សង់ទីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំមួយដែលត្រូវបានអញ្ជើញឱ្យចូលរួមក្រុម BRICS កាលពីខែសីហាឆ្នាំមុន។ ប្រទេសផ្សេងទៀតរួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេម៊ីរ៉ាតអារ៉ាប់រួម-UAE។ មុននោះ អតីតប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានអនុម័តឲ្យប្រទេសអាហ្សង់ទីនចូលជាសមាជិក BRICS ហើយបានចាត់ទុកថា នេះជាឱកាសមួយដើម្បីចូលទៅក្នុងទីផ្សារថ្មី។ បច្ចុប្បន្នក្រុម BRICS ស្រូបយក៤០% នៃចំនួនប្រជាជនពិភពលោក និងច្រើនជាង១/៤នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ