ឧទ្ទេសនាមអំពីមហោស្រពតូរតន្ត្រីទ្វីបអឺរ៉ុប លើកទី១៥នៅវៀតណាម
|
ឧទ្ទេសនាមអំពីមហោស្រពតូរតន្ត្រីទ្វីបអឺរ៉ុប លើកទី១៥នៅវៀតណាម |
(VOV)_នាថ្ងៃទី៩វិច្ឆិកា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅទីក្រុងហាណូយ បាន
រៀបចំសន្និសីទកាសែត ស្ដីអំពី៖ មហោស្រពតូរតន្ត្រីទ្វីបអឺរ៉ុបលើកទី១៥។ មហោស្រពតូរ
តន្ត្រីទ្វីបអឺរ៉ុប លើកទី១៥ នឹងបានរៀបចំឡើងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
ចាប់ពីថ្ងៃទី១៨ វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ។ មហោស្រពតូរតន្ត្រីទ្វីបអឺរ៉ុប បានក្លាយទៅជាស្ពានតភ្ជាប់ជនវៀតណាមគ្រប់រូប រួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជនអឺរ៉ុបនិងវៀតណាម៕